ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សេចក្តីប្រកាសព័ត៌មាន
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)
Cambodia, Japan Sign Exchange of Notes on Extension of Japanese Yen Loan for the Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III)


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គួច ចំរើន ចុះពិនិត្យការសាងសង់អគារសាលាមត្តេយ្យខ្មែរអមតៈ នៅក្រុងអរិយក្សត្រ និងណែនាំឱ្យពន្លឿនការងារប្រកបដោយគុណភាព
កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុងអរិយក្សត្រ ចុះពិនិត្យការសាងសង់អគារ សាលាមត្តេយ្យខ្មែរអមតៈ ស្ថិតក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបស្បែកថ្មីមួយនៅស្រុកអង្គស្នួល ដែលនឹងផ្តល់ឱកាសការងារជិត ៣,០០០កន្លែង
កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល (តំណាងឯកឧត្តម គួច ចំរើន) រួមជាមួយមន្ទីរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបស្បែករបស់ក្រុមហ៊ុន CENTURY LEATHERWARE (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។


សេចក្តីជូនដំណឹង
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ចប់សុពលភាពបណ្ណសារព័ត៌មាន អ្នកសារព័ត៌មានចំនួន៣រូប ដែលបានប្រព្រឹត្តទង្វើនិងសកម្មភាពរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបញ្ចប់សុពលភាពបណ្ណសារព័ត៌មាន អ្នកសារព័ត៌មានចំនួន៣រូប ដែលបានប្រព្រឹត្តទង្វើនិងសកម្មភាពរំលោភធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាល នាយកទីចាត់ការ និងមន្ត្រីរាជការនៃសាលាខេត្តជាច្រើនរូប។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា
កម្ពុជាតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា
Cambodia Protests against Thai Military Activities Violating Its Sovereignty and Territorial Integrity


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង
ក្នុងគោលបំណងធានាដល់ការគ្រប់គ្រង ការថែរក្សាដីសាធារណៈរបស់រដ្ឋឱ្យបានល្អសម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រមទាំងដើម្បីទប់ស្កាត់សកម្មភាពរំលោភកាន់កាប់ដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ នៅកាលព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ រួមមាន៖ មន្ទីរជំនាញពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុកស្អាង និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាក់ស្តែងករណីសំណង់ផ្ទះថ្មចំនួន ២ទីតាំង ដែលកំពុងតែសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ (ដីចំណីទន្លេ) ដែលទីតាំងទី១ស្ថិតនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ទីតាំងទី២ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងតាខ្មៅ បន្តរយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
អាជ្ញាធរក្រុងតាខ្មៅ ក្រោមការបញ្ជាពីថ្នាក់ដឹកនាំខេត្តកណ្តាល បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ ដើម្បីស្វែងរក និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៦។
ទីតាំងចុះពិនិត្យ រួមមានសហគ្រាសផលិតភេសជ្ជៈ (សង្កាត់ព្រែកហូរ) បន្ទប់ជួលចំនួន ២កន្លែង (សង្កាត់ដើមមៀន) និងផ្សារទំនើប ជេ.ភី.ហ្សេត. (សង្កាត់ព្រែកហូរ)។ ក្រោយការពិនិត្យយ៉ាងហ្មត់ចត់ សមត្ថកិច្ចពុំបានរកឃើញបទល្មើស Online Scams ឬសកម្មភាពខុសច្បាប់ណាមួយឡើយ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្តារប្រឡាយបង្ហូរទឹកកខ្វក់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងជួសជុលស្តារប្រឡាយបង្ហូរទឹកកខ្វក់ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ព្រែកឫស្សី និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។។


នយោបាយ
សិក្ខាសាលាជំរុញការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ២០២៣-២០២៨ និងការសមាហរណកម្មក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិល
សិក្ខាសាលាជំរុញការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ២០២៣-២០២៨ និងការសមាហរណកម្មក្នុងផែនការវិនិយោគ ៣ឆ្នាំរំកិល


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពក្រុងសំពៅពូន ចុះបង្ក្រាបទីតាំងបទល្មើស Online Scams មួយកន្លែង ឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់។
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងសំពៅពូន (ខេត្តកណ្តាល) បានចុះបង្ក្រាបទីតាំង Online Scams មួយកន្លែងនៅភូមិជ្រៃធំ ដោយឃាត់ខ្លួនជនជាតិវៀតណាម ២១ នាក់ និងដកហូតកុំព្យូទ័រ និងទូរស័ព្ទសរុប ៦០ គ្រឿង។
ទន្ទឹមនឹងនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាឱ្យពង្រឹងការត្រួតពិនិត្យ និងអំពាវនាវឱ្យពលរដ្ឋរាយការណ៍ពីទីតាំងសង្ស័យ ដោយមានរក្សាការសម្ងាត់ និងផ្តល់រង្វាន់លើកទឹកចិត្ត។


នយោបាយ
កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល


សកម្មភាពអាជ្ញាធរ
ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យរោងចក្រ៣កន្លែងនៅក្រុងតាខ្មៅ ក្រោយមានបណ្ដឹងពីប្រជាពលរដ្ឋ
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរ ចុះត្រួតពិនិត្យ និងយកសំណាកពីរោងចក្រចំនួន៣កន្លែង នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ភ្លាមៗ ក្រោយទទួលបានពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋតាមរយៈប្រអប់សារ។

