
អាជ្ញាធរក្រុងតាខ្មៅ បន្តរយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
អាជ្ញាធរក្រុងតាខ្មៅ ក្រោមការបញ្ជាពីថ្នាក់ដឹកនាំខេត្តកណ្តាល បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ ដើម្បីស្វែងរក និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ទីតាំងចុះពិនិត្យ រួមមានសហគ្រាសផលិតភេសជ្ជៈ (សង្កាត់ព្រែកហូរ) បន្ទប់ជួលចំនួន ២កន្លែង (សង្កាត់ដើមមៀន) និងផ្សារទំនើប ជេ.ភី.ហ្សេត. (សង្កាត់ព្រែកហូរ)។ ក្រោយការពិនិត្យយ៉ាងហ្មត់ចត់ សមត្ថកិច្ចពុំបានរកឃើញបទល្មើស Online Scams ឬសកម្មភាពខុសច្បាប់ណាមួយឡើយ។










