ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន អំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ក្រសួងព័ត៌មាន អំពាវនាវដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះនឹងរួមមាន ភូមិហ្វ្រង់កូហ្វូនី ព្រឹត្តិការណ៍ FrancoTech សន្និសីទថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំកំពូល ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។


សេចក្តីជូនដំណឹង
សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋជាតិ-ភ្ញៀវអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំង អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៖ ៥:០០ នាទីព្រឹក ដែលមាន កីឡាករ កីឡាការិនីចូលរួមសរុប ២,០០០ នាក់
សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋជាតិ-ភ្ញៀវអន្តរជាតិ ចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំង អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៖ ៥:០០ នាទីព្រឹក ដែលមាន កីឡាករ កីឡាការិនីចូលរួមសរុប ២,០០០ នាក់ ។
ព្រឹត្តិការណ៍នេះ ចែកចេញជា២ ប្រភេទចម្ងាយ ៖
១• ចម្ងាយ ៣គីឡូម៉ែត្រ៖ ចាប់ផ្តើមពីសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រហូតដល់វត្តតាខ្មៅ។
២• ចម្ងាយ ៥គីឡូម៉ែត្រ៖ ចាប់ផ្តើមពីសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ទៅដល់កែងផ្លូវវត្តព្រែកសំរោង ព័ទ្ធតាមក្រោយវត្ត និងវិលត្រឡប់មកសួនច្បារមាត់ទន្លេបាសាក់វិញ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការអញ្ជើញមកពិនិត្យកាយសម្បទា និងសុខភាព ដើម្បីចូលបំពេញកាតព្វកិច្ចយោធា
សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ស្តីពីការអញ្ជើញមកពិនិត្យកាយសម្បទា និងសុខភាព ដើម្បីចូលបំពេញកាតព្វកិច្ចយោធា


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
ក្រសួងព័ត៌មានកម្ពុជាបានប្រកាសបើកទទួលចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តធុនតូច និងធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ១៥១អា ស្ថិតនៅភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្ដាល ជាបណ្តោះអាសន្ន
សេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តធុនតូច និងធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវខេត្តលេខ១៥១អា ស្ថិតនៅភូមិសាស្រ្តស្រុកពញាឮ ខេត្តកណ្ដាល ជាបណ្តោះអាសន្ន


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»
ក្រសួងព័ត៌មាន នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន» សម្រាប់សិក្ខាកាមចំនួន ៣០០នាក់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន។


សេចក្តីជូនដំណឹង
ក្រសួងទេសចរណ៍ សហការជាមួយសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប នឹងរៀបចំវេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ “EMPLOYMENT MATCHING FORUM 2026”
ក្រសួងទេសចរណ៍ សហការជាមួយសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប នឹងរៀបចំវេទិកាផ្គូផ្គងឱកាសការងារក្នុងវិស័យទេសចរណ៍ “EMPLOYMENT MATCHING FORUM 2026” នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ និងមានការដាក់តាំងបង្ហាញបញ្ជរការងារចំនួន ១០០ក្រុមហ៊ុន និងផ្តល់ឱកាសការងារលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ប្រមាណ ៥ ០០០កន្លែង។


សេចក្តីជូនដំណឹង
រដូវវស្សាឆ្នាំនេះបញ្ចប់ត្រឹមសប្ដាហ៏ទី៣ ខែតុលា បាតុភូតកម្ដៅរាំងស្ងួតអែលនីញ៉ូនឹងគ្របដណ្ដប់រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ចូលរួមសហការក្នុងការថែរក្សាប្រភពទឹកទុកសម្រាប់រដូវប្រាំង និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖
សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វីកខាងលិចបានវិវត្តទៅជាព្យុះទី៣០ ឈ្មោះ ចម្ពី(Champi)T2630 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ចម្ពី នេះទេ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ស្តីពីការទប់ស្កាត់ការបង្ហោះខ្លែងក្បែរខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ស្តីពីការទប់ស្កាត់ការបង្ហោះខ្លែងក្បែរខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការបើកគណនីជួញដូរឧបករណ៍និស្សន្នជាមួយ ក្រុមហ៊ុនគ្មានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា
សេចក្តីជូនដំណឹង ស្តីពីការបើកគណនីជួញដូរឧបករណ៍និស្សន្នជាមួយ ក្រុមហ៊ុនគ្មានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា


សេចក្តីជូនដំណឹង
ក្រសួងពាណិជ្ជកម្មនឹងសហការគាំទ្រសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»
ក្រសួងពាណិជ្ជកម្មនឹងសហការគាំទ្រសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»


សេចក្តីជូនដំណឹង
ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)
ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រសួងកិច្ចការនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សម្ព័ន្ធនិយោជកនិយាយភាសាបារាំង (APF) និងដៃគូពាក់ព័ន្ធ គ្រោងនឹងរៀបចំព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ក្រោមមូលបទ “សហគមន៍ហ្វ្រង់កូហ្វូនីតែមួយ អនាគតឌីជីថលតែមួយ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ

