ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សុខាភិបាល
ពិធីសំណេះសំណាលជាមួយឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានក្នុងខេត្តកណ្តាល ដើម្បីពង្រឹងក្រមសីលធ៌មឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ឱសថការីគ្រប់រូបត្រូវប្រកបវិជ្ជាជីវៈដោយស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ តម្កល់សុខភាព និងជីវិតរបស់អ្នកជំងឺជាចម្បង។ ត្រូវជៀសវាងដាច់ខាតនូវអាកប្បកិរិយា ឬសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈឱសថសាស្ត្រ។


សុខាភិបាល
ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា បានរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី២០ នៅខេត្តកណ្ដាល
ឯកឧត្តម បានផ្តល់អនុសាសន៍ដល់គ្រូពេទ្យទាំងអស់ ត្រូវមានក្តីមេត្តាករុណា ចេះយល់ចិត្តអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចាត់ទុកផលប្រយោជន៍អ្នកជំងឺជាធំ។ ជាពិសេស គ្រូពេទ្យត្រូវមានទំនាក់ទំនងល្អជាមួយ និងសាធារណជន ព្រមទាំងគោរពច្បាប់បទដ្ឋានគតិយុត្ត និងវិន័យការងារឱ្យបានម៉ឺងម៉ាត់បំផុត។


សុខាភិបាល
វេទិកាអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក និងការពិនិត្យព្យាបាលភ្នែក ជូនប្រជាពលរដ្ឋក្នុងសហគមន៍ នៃរដ្ឋបាលខេត្តកណ្តាល
គោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃសុខភាពភ្នែក ការថែទាំ និងការពារជំងឺភ្នែក។វេទិកាផ្សព្វផ្សាយនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំងជីវិតរស់នៅប្រចាំថ្ងៃ ការសិក្សា និងការងារ ខណៈការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកកាន់តែច្រើន បានបង្កហានិភ័យខ្ពស់ដល់សុខភាពភ្នែករបស់យើង ប្រសិនបើយើងមិនយកចិត្តទុកដាក់ថែទាំ និងព្យាបាលឱ្យបានត្រឹមត្រូវ។


សុខាភិបាល
អភិបាលខេត្តកណ្ដាល ប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ជូនរដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីបង្កាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម
ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសដែល ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ជូនរដ្ឋបាលក្រុង-ស្រុកទាំង១៣ ដើម្បីយកទៅប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៍បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅតាមមូលដ្ឋាន


សុខាភិបាល
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បើកយុទ្ធនាការផ្សព្វផ្សាយវិធានការ ការពារជំងឺគ្រុនឈាម និងចុះបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបេត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម
ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចុះអនុវត្តសកម្មភាពដោយផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ និងតាមគ្រឹះស្ថានសិក្សានានា ដោយធ្វើការបាញ់ថ្នាំសម្លាប់មូសនៅបរិវេណសាលារៀន និងទីតាំងដែលមានហានិភ័យ


សុខាភិបាល
មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានអនុវត្តវិធានការដាក់ថ្នាំអាបេត និងចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម
ដើម្បីបង្ការជំងឺគ្រុនឈាម មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល បានអនុវត្តវិធានការដាក់ថ្នាំអាបេត និងចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម ក្នុងរដូវវស្សា
ដើម្បីអំពាវនាវ និងដាស់តឿនឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាមក្នុងរដូវវស្សា និងជំរុញឱ្យប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ជៀសវាងការបង្អែបង្អង់ព្យាបាលនៅផ្ទះដែលអាចគ្រោះថ្នាក់ដល់ជីវិត។


សុខាភិបាល
សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះផ្សព្វផ្សាយស្ដីពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក និងកុមារ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្របំផុតជាស្ត្រីមានផ្ទៃពោះ ,ស្ត្រីស្ថិតក្នុងវ័យបន្តពូជ និងស្ត្រីមានកូនតូចអាយុក្រោម២ឆ្នាំ
លោកជំទាវ ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខា និងជាភិរបាលរងខេត្ត បានមានប្រសាសន៍ថា៖ កម្មវិធីអប់រំផ្សព្វផ្សាយនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរដែលពាក់ព័ន្ធទៅនឹងចំណេះដឹងផ្នែកសុខភាពបន្តពូជ ការថែទាំសុខភាពចំពោះស្ត្រីដែលកំពុងមានផ្ទៃពោះ ក្នុងអំឡុងពេលមុនសម្រាល កំពុងសម្រាល និងក្រោយពេលសម្រាលកូនរួច ដោយយកចិត្តទុកដាក់ថែទាំកូនមានអាយុក្រោម២ឆ្នាំ ដោយផ្តល់នូវអាហារបំប៉ន និងការទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺផ្សេងៗឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យជាដើម..។ល។


សុខាភិបាល
យុទ្ធនាការចុះផ្សព្វផ្សាយ និងការចាត់វិធានការបង្ការជំងឺគ្រុនឈាម ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងរដូវវស្សា
ក្នុងរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្តកណ្តាលបានចុះអប់រំប្រជាពលរដ្ឋ ព្រមទាំងដាក់ថ្នាំអាបេត និងបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីបង្ការជំងឺគ្រុនឈាម។ ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានការសង្ស័យ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដោយជៀសវាងការបន្តព្យាបាលនៅផ្ទះផ្ទាល់ខ្លួន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។


សុខាភិបាល
ឯកឧត្តម សន សុផល និងឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាសុខាភិបាលដល់ជនរងគ្រោះ និងអនីតិជន ក្នុងមជ្ឈមណ្ឌលទាំង៣ នៅស្រុកកណ្តាលស្ទឹង
រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សាការងារ ស្តីពីការផ្តល់សេវាសុខាភិបាលដល់ជនរងគ្រោះ និងអនីតិជន ក្នុងមជ្ឈមណ្ឌលទាំង៣ទីតាំង ដែលមានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានមណ្ឌលទាំង៣ លោក-លោកស្រីមណ្ឌលសុខភាពស្រុក និងមន្ត្រីជំនាញផងដែរ។


សុខាភិបាល
អបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ...!!
អបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ...!!


សុខាភិបាល
រដ្ឋបាលខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
ខេត្តកណ្តាល៖ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទី ព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ ជាអនុប្រធានគណៈកម្មការ លេខាធិការ និងសមាជិកនៃគណៈកម្មការ និងលោក លោកស្រី គណៈប្រតិភូព្រឹទ្ធសភាជាតិ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦

