ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

អប់រំ និងកីឡា
រដ្ឋបាលខេត្តកណ្តាល សហការជាមួយអង្គការដើម្បីកុមារ ជំរុញការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជូនដល់នាយសាលា ដើម្បីពង្រឹងសុវត្ថិភាពកុមារនៅតាមសាលារៀន
លោកជំទាវអភិបាលរងខេត្ត បានជំរុញឱ្យមន្ទីរអប់រំ និងគណៈគ្រប់គ្រងសាលារៀន បន្តផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ និងផលប៉ះពាល់នៃអំពើជួញដូរមនុស្ស ការរំលោភបំពានលើស្ត្រី និងកុមារ អំពើហិង្សា គ្រឿងញៀន និងបទល្មើសផ្សេងៗ ដើម្បីឱ្យសិស្សានុសិស្សចេះការពារខ្លួន និងដឹងពីវិធីស្វែងរកជំនួយនៅពេលជួបប្រទះបញ្ហា។
លោកជំទាវអភិបាលរងខេត្ត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្នុងការសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប និងចាត់វិធានការតាមច្បាប់ចំពោះជនល្មើស សំដៅធានាសុវត្ថិភាព និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ។


អប់រំ និងកីឡា
យុទ្ធនាការ «រត់ដើម្បីក្មេងស្រី និងដើម្បីទាំងអស់គ្នា» អបអរសាទរទិវាអន្តរជាតិក្មេងស្រី ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ
ព្រឹត្តិការណ៍នាថ្ងៃនេះមិនមែនគ្រាន់តែជាការរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជា ចលនាសង្គម និងជាសំឡេងរួមគ្នាដើម្បីបញ្ជូនសារទៅកាន់សង្គមថា ក្មេងស្រីគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ សុខភាព ការរស់នៅប្រកបដោយគ្មានអំពើហិង្សា និងគ្មានការរើសអើង ដើម្បីឱ្យពួកគេមានឱកាសបង្កើត និងសម្រេចក្តីសុបិនរបស់ខ្លួន។


អប់រំ និងកីឡា
អភិបាលខេត្តកណ្តាល ជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព
អភិបាលខេត្តកណ្តាល ជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃចលនាប្រឡងប្រណាំង ៣ល្អ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍសមត្ថភាពយុវជន និងកុមារ
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃចលនាប្រឡងប្រណាំង ៣ល្អ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍសមត្ថភាពយុវជន និងកុមារ


អប់រំ និងកីឡា
អភិបាលខេត្តកណ្តាល ជំរុញឱ្យសិស្សានុសិស្សខិតខំសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង និងសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព
ឯកឧត្តមបានណែនាំឱ្យ គ្រប់វិទ្យាល័យសូមសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់វិទ្យាល័យ ហ៊ុន សែន ដើមឫស ស្រុកកណ្តាលស្ទឹង ដែលមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្រើនស្ទើរតែទាំងអស់ ដើម្បីយកមកចែករំលែក និងអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់សាលា ក្នុងគោលដៅលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃចលនាប្រឡងប្រណាំង ៣ល្អ ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍសមត្ថភាពយុវជន និងកុមារ
លោកជំទាវបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះមានសារៈសំខាន់ក្នុងការបណ្តុះជំនាញទន់ ស្មារតីទទួលខុសត្រូវ វិន័យ និងសីលធម៌ ដើម្បីឱ្យយុវជន និងកុមារក្លាយជា «កូនល្អ សិស្សល្អ មិត្តល្អ» និងជាពលរដ្ឋសកម្ម មានប្រយោជន៍សម្រាប់សង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលចាត់ទុកមនុស្សជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍជាតិ។


អប់រំ និងកីឡា
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍ ខេត្តកណ្តាល
លោកជំទាវ នួន នារតី បានអំពាវនាវដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសហគមន៍ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីលើកកម្ពស់ការចូលរៀនរបស់កុមារតូច ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាព អនាម័យ អាហារូបត្ថម្ភ និងការអប់រំប្រកបដោយភាពកក់ក្តៅ និងសមស្របតាមវ័យរបស់កុមារ។


អប់រំ និងកីឡា
ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន ៤៨នាក់
ឯកឧត្តម គួច ចំរើន បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ដោយចាត់ទុកថា ភាពជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់សិស្សផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារៀន និងខេត្តកណ្ដាលទាំងមូល។


អប់រំ និងកីឡា
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាអំណោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជួសជុល និងសាងសង់ឡើងវិញ
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល៖ បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញត្រូវចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារសិក្សាដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នៅតាមគ្រឹះស្ថានសិក្សានានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើការវាយតម្លៃផ្នែកបច្ចេកទេសឱ្យបានច្បាស់លាស់


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំកម្មវិធីអបអរសាទរខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៦ និងវគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនខេត្តកណ្តាល ឆ្នាំ២០២៦
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ទិវាអន្តរជាតិសម្រាប់យុវជន ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាការរំលេចនូវការទទួលស្គាល់ និងការផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់យុវជន ដែលជាកម្លាំងចលករស្នូលក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌។


អប់រំ និងកីឡា
ការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ នៃកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» នៅកីឡដ្ឋានខេត្តកណ្ដាល
ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋទៀតផង។


អប់រំ និងកីឡា
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងអភិបាលខេត្តកណ្ដាល បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ
ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព និងចំណេះដឹងរបស់ខ្លួន ពិសេសសូមក្មួយៗសិស្សានុសិស្សត្រូវតែខិតខំធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសា និងសូមបេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ និងឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត ករណីរកឃើញនោះនឹងត្រូវកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ


អប់រំ និងកីឡា
ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យជ័យវរ្ម័នទី៧ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ឯកឧត្តម អភិបាលរងខេត្ត ក៏បានលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ ឱ្យអស់ពីសមត្ថភាព និងទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា ដើម្បីក្លាយជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ

