ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

បរិស្ថាន
មន្ទីរបរិស្ថានខេត្តកណ្តាល សហការជាមួយអង្គការសំអាតទន្លេ សមុទ្រ រៀបចំទិវាសម្អាតពិភពលោកលើកទី៩ (9th Would Cleanup)នៅក្រុងតាខ្មៅ
លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានមានប្រសាសន៍ថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៩ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលផ្តោតលើ «ស្អាត បៃតង និងចីរភាព»។


បរិស្ថាន
ក្រសួងបរិស្ថាន បានប្រគល់ធុងសំរាម ចំនួន ២៣២៨ធុងបន្ថែម សម្រាប់ចែកជូនសាលារៀនទាំង ៧៧៦ នៅទូទាំងខេត្តកណ្តាល
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តកណ្ដាលបាននិងកំពុងជំរុញការអប់រំ ផ្សព្វផ្សាយចំណេះដឹងបរិស្ថាន និងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ សំដៅឱ្យមានការចូលរួមកាន់តែសកម្មក្នុងការថែរក្សាអនាម័យ បរិស្ថាន និងធនធានធម្មជាតិ។


បរិស្ថាន
ខេត្តកណ្ដាលប្រារព្ធពិធី “រុក្ខទិវា” ៩ កក្កដា ឆ្នាំ ២០២៦ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល
ការដាំដើមឈើនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់ស្តែងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតជានាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងតែបានជម្រុញ ការអភិវឌ្ឍន៍តំបន់បៃតងនៅតាម បណ្តាក្រុង/ស្រុកនីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នក” ឬ “ទេសចរម្នាក់ ដើមឈើមួយដើម” ” ONE TOURIST ONE TREE "។


បរិស្ថាន
ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពង្រឹងការគ្រប់គ្រងសំរាម និងសំណល់រឹង ក្នុងខេត្តកណ្តាល ដោយជំរុញឱ្យអនុវត្តវិធានការច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ
កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល មានគោលបំណងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្ត។


បរិស្ថាន
រដ្ឋបាលខេត្តកណ្ដាល ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើរបាយការណ៍ EIA គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ
លោក ស្រេង លឹមហួ នាយករងរដ្ឋបាលសាលាខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ សិក្ខាសាលានេះធ្វើឡើងដើម្បីផ្សព្វផ្សាយព័ត៌មានគម្រោង និងប្រមូលមតិយោបល់ពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សំដៅធានាឱ្យការអភិវឌ្ឍនេះប្រព្រឹត្តទៅដោយរលូន មានគុណភាព និងចីរភាព។


បរិស្ថាន
មន្ទីរបរិស្ថានខេត្តកណ្តាល និងមូលនិធិ ខេ អឹម អេច បានឯកភាពគ្នារៀបចំពិធី"ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ១លានដើម" នៅស្រុកកណ្តាលស្ទឹង
មន្ទីរបរិស្ថានខេត្តកណ្តាល និងមូលនិធិ ខេ អឹម អេច បានឯកភាពគ្នារៀបចំពិធី"ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហការលើគម្រោងដើមឈើ១លានដើម" នៅស្រុកកណ្តាលស្ទឹង

