
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង
ក្នុងគោលបំណងធានាដល់ការគ្រប់គ្រង ការថែរក្សាដីសាធារណៈរបស់រដ្ឋឱ្យបានល្អសម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រមទាំងដើម្បីទប់ស្កាត់សកម្មភាពរំលោភកាន់កាប់ដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ នៅកាលព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ រួមមាន៖ មន្ទីរជំនាញពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុកស្អាង និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាក់ស្តែងករណីសំណង់ផ្ទះថ្មចំនួន ២ទីតាំង ដែលកំពុងតែសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ (ដីចំណីទន្លេ) ដែលទីតាំងទី១ស្ថិតនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ទីតាំងទី២ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង។











