ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សន្តិសុខសង្គម
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តកណ្តាល
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តកណ្តាល


សន្តិសុខសង្គម
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖ មន្ត្រី ឬក៏កម្លាំងណាមួយ ដែលនៅមានជាប់ពាក់ព័ន្ធជាមួយបញ្ហាបទល្មើស Online Scams នោះមិនមានការលើកលែងឡើយ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖ មន្ត្រី ឬក៏កម្លាំងណាមួយ ដែលនៅមានជាប់ពាក់ព័ន្ធជាមួយបញ្ហាបទល្មើស Online Scams នោះមិនមានការលើកលែងឡើយ ហើយចំពោះអ្នកដែលទ្វេសប្រហែសមិនយកចិត្តទុកដាក់ មិនអនុវត្តអ្វីដែលបានផ្សព្វផ្សាយកន្លងមក ឬមិនអនុវត្តដោយការទទួលខុសត្រូវពេញលេញនោះទេ នោះការបញ្ចប់តួនាទីពិតជានឹងមានសម្រាប់មន្ត្រី ឬក៏កម្លាំងទាំងនោះ ហើយចំពោះអ្នកដែលជាប់ពាក់ព័ន្ធជាមួយ Online Scams នឹងឈានទៅដល់ការបញ្ជូនទៅតុលាការអនុវត្តទៅតាមច្បាប់ផងដែរ។


សន្តិសុខសង្គម
វីដេអូឃ្លីប-ការកាន់កាប់ប្រាសាទខ្នាររបស់កម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ(បកស្រាយផែនទី)៥នាទី៥៥វិនាទីHQ
វីដេអូឃ្លីប-ការកាន់កាប់ប្រាសាទខ្នាររបស់កម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ(បកស្រាយផែនទី)៥នាទី៥៥វិនាទីHQ


សន្តិសុខសង្គម
ឯកឧត្តម ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ចេញពីដីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ក្រោមគោលនយោបាយឈ្នះ-ឈ្នះ
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលឱ្យប្រជាពលរដ្ឋមួយគ្រួសារ រុះរើផ្ទះឈើស្នាក់នៅបណ្តោះអាសន្នចេញពីដីរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងតុលាការ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។
លទ្ធផល៖ ភាគីទាំងសងខាងបានឯកភាព និងយល់ព្រមទទួលយកដំណោះស្រាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់វិវាទនេះជាស្ថាពរ។


សន្តិសុខសង្គម
ឯកឧត្តម ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តកណ្តាល
ខេត្តកណ្តាល៖ នារសៀថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលអប់រំ កែប្រែ និងពន្ធនាគារនៃខេត្តកណ្តាល ដោយមានការចូលរួមពី ប្រធានពន្ធនាគារខេត្តកណ្តាល កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។


សន្តិសុខសង្គម
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ខេត្តកណ្តាល (ក.ហ.ស) ដោយមានការចូលរួមពី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល និងមន្ត្រីជំនាញផងដែរ។
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ខេត្តកណ្តាល (ក.ហ.ស) ដោយមានការចូលរួមពី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល និងមន្ត្រីជំនាញផងដែរ។
កិច្ចប្រជុំនេះដែរមានគោលបំណងដើម្បីផ្ដល់មតិយោបល់លើសេចក្តីព្រាងសកម្មភាពរួម ដំណាក់កាលទី ៤ (CAP4) និងក្របខ័ណ្ឌលទ្ធផលគន្លឹះរួមឆ្នាំ២០២៧។


សន្តិសុខសង្គម
ឯកឧត្តម ណុប ដារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមផែនការការពារសន្តិសុខ ក្នុងពិធីសម្ពោធបើកឱ្យទស្សនាសារមន្ទីរព្រះវិហារអដ្ឋរស្ស នៅស្រុកពញាឮ
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ សារមន្ទីរព្រះវិហារអដ្ឋរស្ស ស្ថិតនៅទីតាំងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅស្រុកពញាឮ ខេត្តកណ្តាល។


សន្តិសុខសង្គម
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំជំរុញការផ្តល់សេវាតាមច្រកចេញចូលតែមួយ ត្រួតពិនិត្យសំណង់អត់ច្បាប់ និងជំរុញការចែកវិញ្ញាបនបត្រដីធ្លីជូនប្រជាពលរដ្ឋ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់ការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា ត្រូវបញ្ជៀសឱ្យបានកុំឱ្យនៅកកស្ទះឯកសារ នៅពេលដែលប្រជាពលរដ្ឋបានមកស្នើសុំក្នុងការផ្ដល់សេវា តាមយន្តការការិយាល័យច្រកចេញចូលតែមួយ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានធ្វើការណែនាំបែបនេះ ក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្តល់សេវាតាមយន្តការច្រក ចេញចូលតែមួយខេត្ត កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់អត់ច្បាប់ និងកិច្ចប្រជុំការជំរុញការងារចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្សារប្រជុំសាលាខេត្តកណ្ដាល។


សន្តិសុខសង្គម
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ណែនាំដល់អាជ្ញាធរក្រុងអរិយក្សត្រ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល ណែនាំដល់អាជ្ញាធរក្រុងអរិយក្សត្រ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់សង្កាត់ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ជូនទៅដល់គ្រួសារដែលជាមុខសញ្ញាប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ដល់លំនៅឋានរបស់ពួកគាត់ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារកុំឱ្យកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។


សន្តិសុខសង្គម
វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន
វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន

