
ឯកឧត្តម ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ចេញពីដីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ក្រោមគោលនយោបាយឈ្នះ-ឈ្នះ
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលឱ្យប្រជាពលរដ្ឋមួយគ្រួសារ រុះរើផ្ទះឈើស្នាក់នៅបណ្តោះអាសន្នចេញពីដីរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងតុលាការ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។ លទ្ធផល៖ ភាគីទាំងសងខាងបានឯកភាព និងយល់ព្រមទទួលយកដំណោះស្រាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់វិវាទនេះជាស្ថាពរ។











