
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ៤២អង្គភាព ចុះពិនិត្យអតីតទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam online) ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅចំណុចទីតាំង ក្រុមហ៊ុន ជីន ហ្ស៊ី ហួយ ប្រផឺធី មេនេចម៉ិន ឯ.ក ១-២-៣ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់-ក្រុង សំពៅពូន ខេត្តកណ្តាល
ឯកឧត្តម ហាក់ សុខមករា អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលស្ដីទី បានដឹងថា អតីតមជ្ឈមណ្ឌល Online scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះបង្រ្កាបនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២៦ ។











