
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញសំណេះសំណាលសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ឯកឧត្តមអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្ត និងសម្តែងនូវការអរគុណចំពោះកងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ពិសេសសម្រួលចរាចរណ៍ដល់ ថ្នាក់ដឹកនាំ ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។










