
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖ មន្ត្រី ឬក៏កម្លាំងណាមួយ ដែលនៅមានជាប់ពាក់ព័ន្ធជាមួយបញ្ហាបទល្មើស Online Scams នោះមិនមានការលើកលែងឡើយ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖ មន្ត្រី ឬក៏កម្លាំងណាមួយ ដែលនៅមានជាប់ពាក់ព័ន្ធជាមួយបញ្ហាបទល្មើស Online Scams នោះមិនមានការលើកលែងឡើយ ហើយចំពោះអ្នកដែលទ្វេសប្រហែសមិនយកចិត្តទុកដាក់ មិនអនុវត្តអ្វីដែលបានផ្សព្វផ្សាយកន្លងមក ឬមិនអនុវត្តដោយការទទួលខុសត្រូវពេញលេញនោះទេ នោះការបញ្ចប់តួនាទីពិតជានឹងមានសម្រាប់មន្ត្រី ឬក៏កម្លាំងទាំងនោះ ហើយចំពោះអ្នកដែលជាប់ពាក់ព័ន្ធជាមួយ Online Scams នឹងឈានទៅដល់ការបញ្ជូនទៅតុលាការអនុវត្តទៅតាមច្បាប់ផងដែរ។











