ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

ពាណិជ្ជកម្ម
ផ្សារផលិតផលខ្មែរខេត្តកណ្តាល បាននឹងកំពុងដំណើរការលក់ផលិតផលខ្មែរ
ផ្សារផលិតផលខ្មែរខេត្តកណ្តាល បើកលក់កសិផល និងផលិតផលក្នុងស្រុក រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ (ម៉ោង ៧:០០ព្រឹក - ១:០០ថ្ងៃត្រង់) នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ដើម្បីជួយបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពកសិករខ្មែរ។


អប់រំ និងកីឡា
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើដល់ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ មិនត្រូវបន្តសកម្មភាពតាមទម្លាប់ និងត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋដែលក្នុងមូលដ្ឋានរបស់ខ្លួន។


ការអភិវឌ្ឍ
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំនេះ គឺមានគោលបំណងធានាឱ្យនិមិត្តសញ្ញានីមួយៗមានអត្ថន័យស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋានីមួយៗ ។


ការអភិវឌ្ឍ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ នៅពេលមានសាលារៀនសមរម្យ និងអគារសិក្សាល្អហើយ សិស្សានុសិស្សទាំងអស់ត្រូវតែមានចំណេះដឹង និងរៀនកាន់តែពូកែជាមុន ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ ដែលនេះគឺជាគោលដៅរបស់យើងចង់បាន។


ការអភិវឌ្ឍ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្ដាល
ខេត្តកណ្តាល៖ សមិទ្ធផលនានាជាច្រើន ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមគណៈអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។


អប់រំ និងកីឡា
វគ្គបណ្តុះបណ្តាលតម្រង់ទិស “ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុកតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ”ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៣
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំបើកបណ្តុះបណ្តាលតម្រង់ទិស “ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុកតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ”ជូនដល់សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៣ ដែលមានរយៈពេល២ថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។


សេចក្តីជូនដំណឹង
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Strongly Protests Thailand’s Persistent Violations of Its Sovereignty and Territorial Integrity
កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
Cambodia Strongly Protests Thailand’s Persistent Violations of Its Sovereignty and Territorial Integrity


សន្តិសុខសង្គម
ឯកឧត្តម ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ចេញពីដីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ក្រោមគោលនយោបាយឈ្នះ-ឈ្នះ
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលឱ្យប្រជាពលរដ្ឋមួយគ្រួសារ រុះរើផ្ទះឈើស្នាក់នៅបណ្តោះអាសន្នចេញពីដីរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងតុលាការ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។
លទ្ធផល៖ ភាគីទាំងសងខាងបានឯកភាព និងយល់ព្រមទទួលយកដំណោះស្រាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់វិវាទនេះជាស្ថាពរ។


សន្តិសុខសង្គម
ឯកឧត្តម ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ តាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តកណ្តាល
ខេត្តកណ្តាល៖ នារសៀថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅតាមមណ្ឌលអប់រំ កែប្រែ និងពន្ធនាគារនៃខេត្តកណ្តាល ដោយមានការចូលរួមពី ប្រធានពន្ធនាគារខេត្តកណ្តាល កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ នៅសាលប្រជុំសាលាខេត្តកណ្តាល។


ពាណិជ្ជកម្ម
ឯកឧត្តម ណុប ដារ៉ា ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០៣០
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដល់ឆ្នាំ២០៣០ ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងសំពៅពូល និងរដ្ឋបាលស្រុកលើកដែកផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តកណ្តាល (លោកជំទាវ នួន នារតី និងលោកជំទាវ ស្រ៊ុន ស្រីនាង) រួមទាំងមន្ត្រីពាក់ព័ន្ធ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។


សេចក្តីជូនដំណឹង
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង
សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង ក្នុងឱកាសបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខាងមុខនេះ

