ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

ការអភិវឌ្ឍ
ថ្នាក់ដឹកនាំខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ
រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលឃុំ-សង្កាត់មួយចំនួន (រួមមានស្រុកពញាឮ លើកដែក ខ្សាច់កណ្តាល កោះធំ និងក្រុងសំពៅពូន) ដើម្បីពិនិត្យ និងផ្តល់យោបល់លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យនិមិត្តសញ្ញាទាំងនោះ មានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋាននីមួយៗ។


វីដេអូចំរុះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦


ពាណិជ្ជកម្ម
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំគណ:កម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណ:
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំគណ:កម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណ: ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយ: វីដេអូ Conference ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ។


ពាណិជ្ជកម្ម
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្តកណ្តាល មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស តាមប្រព័ន្ធអនឡាញ ក្រោមអធិបតី លោកជំទាវ ជ្រឹង បុទុមរង្សី
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ តំណាងរដ្ឋបាលខេត្តកណ្តាលបានចូលរួមកិច្ចប្រជុំអន្តរក្រសួងតាមអនឡាញ ដឹកនាំដោយលោកជំទាវ ជ្រឹង បុទុមរង្សី ដើម្បីពង្រឹងការងារការទូតសេដ្ឋកិច្ច។គោលបំណងសំខាន់៖
កំណត់ផលិតផល និងទីផ្សារអាទិភាពសម្រាប់ការនាំចេញ និងទាក់ទាញការវិនិយោគ។
ជំរុញការផ្សព្វផ្សាយទេសចរណ៍ (វប្បធម៌ និងកីឡា)។ ស្វែងរកដំណោះស្រាយថ្មីៗ ដើម្បីជួយដល់ស្ថានតំណាងកម្ពុជានៅបរទេសឱ្យអនុវត្តយុទ្ធសាស្ត្រកាន់តែមានប្រសិទ្ធភាព។


សេចក្តីប្រកាសព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមដឹកនាំ សន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅទីក្រុងប៉ារីស


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលស្តម្ភរដ្ឋធម្មនុញ្ញចម្លង នៅទីស្តីការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ និងទទួលស្តម្ភរដ្ឋធម្មនុញ្ញចម្លង នៅទីស្តីការក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីយកមកតម្កល់ទុកនៅសាលាខេត្តកណ្តាល៕


វីដេអូចំរុះ
មូលហេតុដែលបណ្តាលឲ្យកើតជំងឺគ្រុនចាញ់ និងវិធីការពារខ្លួន
កម្មវិធី ខ្លីៗដើម្បីសុខភាព របស់វិទ្យុជាតិខេត្តកណ្ដាល នៅពេលនេះ សូមលើកយក ប្រធានបទមួយមកជំរាបជូន ស្ដីពី « មូលហេតុដែលបណ្តាលឲ្យកើតជំងឺគ្រុនចាញ់ និងវិធីការពារខ្លួន » ។


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០២៦


វីដេអូចំរុះ
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦


វីដេអូចំរុះ
ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅក្រុងអរិយក្សត្រ ទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


នយោបាយ
កិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោត
កិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យបោះឆ្នោតជ្រើសរើសប្រធាន និង សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកណ្តាល អាណត្តិទី១ លើកទី១


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ណុប ដារ៉ា ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ បានចូលរួមប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងពិធីសម្ពោធបើកឱ្យទស្សនាសារមន្ទីរព្រះវិហារអដ្ឋរស្ស
នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព ឯកឧត្តម ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈសម្រាប់ពិធីសម្ពោធបើកឱ្យចូលទស្សនាជាសាធារណៈនូវ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ស្ថិតនៅស្រុកពញាឮ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

