
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលឃុំ-សង្កាត់មួយចំនួន (រួមមានស្រុកពញាឮ លើកដែក ខ្សាច់កណ្តាល កោះធំ និងក្រុងសំពៅពូន) ដើម្បីពិនិត្យ និងផ្តល់យោបល់លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យនិមិត្តសញ្ញាទាំងនោះ មានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋាននីមួយៗ។











