ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សន្តិសុខសង្គម
រដ្ឋបាលខេត្តកណ្តាល បានរៀបចំ វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកចំនួន០២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
គោលបំណងនៃការរៀបចំវេទិការផ្សព្វផ្សាយនាពេលនេះ គឺចង់អោយបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់អំពីអ្វីទៅជាការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី កុមារ ការប្រើអំពើហិង្សាផ្សេងៗ នឹងអោយបងប្អូនបានយល់ពីរបៀបនៃការការពារខ្លួន ឬដើម្បីរកជំនួយជាដើម។ ជាពិសេសដើម្បីចូលរួម លុបបំបាត់ការធ្វើអំពើជួញដូរមនុស្ស និងបង្ហាញពីការចូលរួមក្នុងការទទួលយកនូវចំណេះដឹងដើម្បីយកទៅផ្សព្វផ្សាយបន្តអោយបានទូលំទូលាយអំពីច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មភេទលើស្ត្រី និងកុមារ និង ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះក៏ដូចជាផលវិបាកនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពដែលទើបសម្រាលបុត្រ
រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក គ្រួសារវរៈកងទ័ពលោកស្រី យិត ស្រឡេង ដែលជាភរិយា( វីរៈកងទ័ព លោក សឹង រស្មី)ឈរជើងនៅសមរភូមិប្រាសាទតាមាន់ ដែលសម្រាលបុត្រ កំពុងសម្រាកនៅមន្ទីរពេទ្យកុមារជាតិ ព្រមទាំងបាននាំយក និងថវិកាមួយចំនួនប្រគល់ជូនផងដែរ។


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនបានជ្រាប អំពីករណី ដីបឹងជន្លេន ស្ថិតនៅភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដែលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមថា ដីបឹងនេះក្លាយជាដីកម្មសិទ្ធិឯកជន
រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីប្រកាសព័ត៌មាន ជូនសាធារណជនបានជ្រាប អំពីករណី ដីបឹងជន្លេន ស្ថិតនៅភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ដែលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមថា ដីបឹងនេះក្លាយជាដីកម្មសិទ្ធិឯកជន


សកម្មភាពថ្នាក់ដឹកនាំ
លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្ដាល កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រោមឱវាទ ដែលបានរួមចំណែកអនុវត្តការងារផ្សព្វផ្សាយព័ត៌មាន បានទាន់ពេលវេលា មានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់
លោកប្រធានមន្ទីរ លើកឡើងថា ការអភិវឌ្ឍបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត AI កំពុងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងវិស័យព័ត៌មាន និងជួយអ្នកសារព័ត៌មានបានច្រើន ក្នុងការសំរួលដល់ការរៀបចំខ្លឹមសារ ការសង្ខេបឯកសារ និងការកែសំរួលអក្ខរាវិរុទ្ធ និងការបង្កើនប្រសិទ្ធភាពការងារ ។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីពិនិត្យ និងផ្តល់យោបល់លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ-សង្កាត់ មកពីស្រុកកណ្តាលស្ទឹង ស្អាង អង្គស្នួល ល្វាឯម និងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យនិមិត្តសញ្ញានីមួយៗមានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋាន។


ការអភិវឌ្ឍ
ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើគម្រោងសាងសង់សាលាខេត្តកណ្ដាលថ្មី
ឯកឧត្តម ហ៊ីវ បញ្ញាវុឌ្ឍ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃលើគម្រោងសាងសង់សាលាខេត្តកណ្ដាលថ្មី ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត និងមន្ទីរជំនាញជុំវិញខេត្តផងដែរ។


វីដេអូចំរុះ
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ


វីដេអូចំរុះ
លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្ដាល កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រោមឱវាទ ដែលបានរួមចំណែកអនុវត្តការងារផ្សព្វផ្សាយព័ត៌មាន បានទាន់ពេលវេលា មានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់
លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្ដាល កោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីក្រោមឱវាទ ដែលបានរួមចំណែកអនុវត្តការងារផ្សព្វផ្សាយព័ត៌មាន បានទាន់ពេលវេលា មានភាពត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Skeete
ឯកឧត្តមប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Christopher Skeete រដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងហ្រ្វង់កូហ្វូនី នៃរដ្ឋកេបិច នៅទីក្រុងប៉ារីស


វីដេអូចំរុះ
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីព្រះរាជសុខភាព របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្តើរៗ


ពាណិជ្ជកម្ម
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស តាមប្រព័ន្ធអនឡាញ ក្រោមអធិបតី លោកជំទាវ ជ្រឹង បុទុមរង្សី
រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស ដើម្បី «ពង្រឹងការងារការទូត សេដ្ឋកិច្ច» តាមប្រព័ន្ធអនឡាញ ក្រោមអធិបតី លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

