
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីពិនិត្យ និងផ្តល់យោបល់លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ-សង្កាត់ មកពីស្រុកកណ្តាលស្ទឹង ស្អាង អង្គស្នួល ល្វាឯម និងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យនិមិត្តសញ្ញានីមួយៗមានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋាន។











