ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សន្តិសុខសង្គម
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្រគល់សាជីចរាចរណ៍ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ សម្រាប់ទុកសម្រួលចរាចរណ៍
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្រគល់សាជីចរាចរណ៍ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ សម្រាប់ទុកសម្រួលចរាចរណ៍នៅតាមផ្លូវសំខាន់ៗ ពិសេសនៅមុខសាលារៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សពេលចេញចូលសាលារៀន។


សេចក្តីប្រកាសព័ត៌មាន
💳ប័ណ្ណសមាជិក ប.ស.ស. មិនមែនគ្រាន់តែជាប័ណ្ណសម្គាល់សមាជិកប៉ុណ្ណោះទេ! ប៉ុន្តែជាការធានាសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់សមាជិកក្នុងការបំពេញការងារជារៀងរាល់ថ្ងៃ។
នៅពេលមានបញ្ហាសុខភាព ឬជួបគ្រោះថ្នាក់ សមាជិកអាចប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។


វីដេអូចំរុះ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦


វីដេអូចំរុះ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនវៀតធេល(ខេមបូឌា) (មិត្តហ្វូន/VTC)
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនវៀតធេល(ខេមបូឌា) (មិត្តហ្វូន/VTC)


វីដេអូចំរុះ
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦


វីដេអូចំរុះ
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦


វីដេអូចំរុះ
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
សេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីអត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆមាសទី១ និងទិសដៅអនុវត្តការងារបន្តឆមាសទី២ ឆ្នាំ២០២៦
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរគ្រប់ថ្នាក់ និងកងកម្លាពាក់ព័ន្ធ ត្រូវបន្តខិតខំបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាន ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើគ្រួសារកងទ័ព ដោយផ្តល់ការលើកទឹកចិត្តផ្នែកស្មារតីដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមព្រំដែន។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំង សម្រាប់ការរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៦ របស់ ថ្នាក់ដឹកនាំអ.ជ.ប.គ.ញ. និងរដ្ឋបាលខេត្តកណ្តាល
នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ ឯកឧត្តម ណុប ដារ៉ា និងលោកឧត្តមសេនីយ៍ឯក ជុន ថាវៀត បានដឹកនាំកិច្ចប្រជុំ និងចុះពិនិត្យទីតាំងរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញគ្រឿងញៀន នៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន (DONDI (CAMBODIA) BAG & LUGGAGE CO., LTD
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តកណ្តាល បានចុះពិនិត្យទីតាំងគម្រោងបង្កើតរោងចក្រផលិតកាបូបរបស់ក្រុមហ៊ុន DONDI (CAMBODIA) នៅស្រុកពញាឮ។ គម្រោងនេះនឹងផ្តល់ឱកាសការងារដល់ពលរដ្ឋចន្លោះពី ១,៣២១ នាក់ ទៅ ១,៦៨១ នាក់ ពេលដំណើរការពេញសមត្ថភាព។


សុខាភិបាល
យុទ្ធនាការចុះផ្សព្វផ្សាយ និងការចាត់វិធានការបង្ការជំងឺគ្រុនឈាម ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងរដូវវស្សា
ក្នុងរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្តកណ្តាលបានចុះអប់រំប្រជាពលរដ្ឋ ព្រមទាំងដាក់ថ្នាំអាបេត និងបាញ់ថ្នាំសម្លាប់មូសខ្លា ដើម្បីបង្ការជំងឺគ្រុនឈាម។ ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានការសង្ស័យ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដោយជៀសវាងការបន្តព្យាបាលនៅផ្ទះផ្ទាល់ខ្លួន ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល អញ្ជើញសួរសុខទុក្ខគ្រួសារវរៈកងទ័ព កំពុងសម្រាកសម្រាលកូន នៅស្រុកខ្សាច់កណ្ដាល
នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភជូនគ្រួសារព្រិន្ទបាលឯក យ៉េង កុកម៉េង ដែលជាវីរកងទ័ព ខណៈភរិយាកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបុត្រឧត្តម (ស្រុកខ្សាច់កណ្តាល)។


វីដេអូចំរុះ
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ និងអគ្គិភ័យឆេះផ្ទះសម្បែង ចំនួន២គ្រួសារ នៅស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ និងអគ្គិភ័យឆេះផ្ទះសម្បែង ចំនួន២គ្រួសារ នៅស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

