
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្រគល់សាជីចរាចរណ៍ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ សម្រាប់ទុកសម្រួលចរាចរណ៍
ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្រគល់សាជីចរាចរណ៍ដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ សម្រាប់ទុកសម្រួលចរាចរណ៍នៅតាមផ្លូវសំខាន់ៗ ពិសេសនៅមុខសាលារៀន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សពេលចេញចូលសាលារៀន។











