ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន
សេចក្ដីជូនដំណឹង
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។


ពាណិជ្ជកម្ម
កម្ពុជា-តួកគីយ៉េ កត់សម្គាល់អំពីកំណើនពាណិជ្ជកម្ម
កម្ពុជា-តួកគីយ៉េ កត់សម្គាល់អំពីកំណើនពាណិជ្ជកម្មបន្ទាប់ពីការបង្កើតការិយាល័យទីប្រឹក្សាពាណិជ្ជកម្មតួកគីយ៉េនៅកម្ពុជា និងការិយាល័យអនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅតួកគីយ៉េ


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា
សេចក្តីប្រកាសព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យដីធ្លី ក្នុងភូមិសាស្ត្រខេត្តកណ្តាល
កិច្ចប្រជុំនេះ គឺរៀបចំឡើង ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង រកឱ្យឃើញនូវចំណុចខ្វះខាត ចំណុចរាំងស្ទះ និងមូលហេតុដែលធ្វើឱ្យឯកសារដីធ្លីរបស់ប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។ ដោះស្រាយបញ្ហាប្រឈម ដោយស្វែងរកយន្តការរួមមួយ រវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត ព្រមទាំង ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង-ស្រុក ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់ និងពន្លឿនលំហូរឯកសារ ដោយដាក់ចេញនូវវិធានការមុតស្រួច និងយន្តការច្បាស់លាស់ ដើម្បីធានាថាឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់ និងមិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ។


នយោបាយ
កិច្ចប្រជុំពិគ្រោះយោបល់ លើរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្ដាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាតាមប្រព័ន្ធ zoomeeting
ដោយមានកាអនុញ្ញាត ពីឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហេរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដឹកនាំសមាជិកគណ:កម្មាធិការសាខា បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធ zoomeeting លើរបាយការណ៍ ពិនិត្យឡើងវិញពាក់ កណ្ដាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដោយមានការអញ្ចើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរងទី២ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាទាង២៥រាធានីខេត្ត ។


សុខាភិបាល
ឯកឧត្តម សន សុផល និងឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវាសុខាភិបាលដល់ជនរងគ្រោះ និងអនីតិជន ក្នុងមជ្ឈមណ្ឌលទាំង៣ នៅស្រុកកណ្តាលស្ទឹង
រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សន សុផល អគ្គនាយក នៃអគ្គនាយកដ្ឋានស្ដារសម្បទា និងឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សាការងារ ស្តីពីការផ្តល់សេវាសុខាភិបាលដល់ជនរងគ្រោះ និងអនីតិជន ក្នុងមជ្ឈមណ្ឌលទាំង៣ទីតាំង ដែលមានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានមណ្ឌលទាំង៣ លោក-លោកស្រីមណ្ឌលសុខភាពស្រុក និងមន្ត្រីជំនាញផងដែរ។


សន្តិសុខសង្គម
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ខេត្តកណ្តាល (ក.ហ.ស) ដោយមានការចូលរួមពី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល និងមន្ត្រីជំនាញផងដែរ។
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ខេត្តកណ្តាល (ក.ហ.ស) ដោយមានការចូលរួមពី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល និងមន្ត្រីជំនាញផងដែរ។
កិច្ចប្រជុំនេះដែរមានគោលបំណងដើម្បីផ្ដល់មតិយោបល់លើសេចក្តីព្រាងសកម្មភាពរួម ដំណាក់កាលទី ៤ (CAP4) និងក្របខ័ណ្ឌលទ្ធផលគន្លឹះរួមឆ្នាំ២០២៧។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស្រោមដៃ និងសម្ភារៈបន្ទាប់បន្សំកីឡា របស់ក្រុមហ៊ុន CREATIVE FAVOUR ក្នុងស្រុកកៀនស្វាយ
រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យទីតាំងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡារបស់ក្រុមហ៊ុន CREATIVE FAVOUR នៅស្រុកកៀនស្វាយ។ រោងចក្រនេះនឹងផ្តល់ឱកាសការងាររហូតដល់ ៤៩៤នាក់ ពេលដំណើរការពេញសមត្ថភាព។


សន្តិសុខសង្គម
ឯកឧត្តម ណុប ដារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមផែនការការពារសន្តិសុខ ក្នុងពិធីសម្ពោធបើកឱ្យទស្សនាសារមន្ទីរព្រះវិហារអដ្ឋរស្ស នៅស្រុកពញាឮ
ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ពោធបើកចូលទស្សនាជាសាធារណៈ សារមន្ទីរព្រះវិហារអដ្ឋរស្ស ស្ថិតនៅទីតាំងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅស្រុកពញាឮ ខេត្តកណ្តាល។


នយោបាយ
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ប៊ុន ផេង ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀនចូលនិវត្តន៍ ក្នុងខេត្តកណ្តាល
នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រូបង្រៀនក្របខ័ណ្ឌដែលត្រូវចូលនិវត្តន៍ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក។
ក្នុងឱកាសនោះ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការគ្នាពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីធានាដល់ការផ្តល់សេវាអប់រំជូនសិស្សានុសិស្សនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។


សកម្មភាពថ្នាក់ដឹកនាំ
ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធក្រុងអរិយក្សត្រ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថ និងអគារអធិការដ្ឋានគរបាលក្រុងអរិយក្សត្រ ស្ថិតក្នុង សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារសេនាធិការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថ និងអគារអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ។

