ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សេចក្តីប្រកាសព័ត៌មាន
📣 សូមប្រុងប្រយ័ត្ន! កុំចុចលេីតំណភ្ជាប់ ! សារបោកបន្លំជាក្រុមហ៊ុន Telegram !
⚠️ ជនខិលខូចបានបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឲ្យលោកអ្នកជឿថាជនខិលខូចនោះជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅសាលាខេត្តកណ្តាល និងរដ្ឋបាលក្រុង-ស្រុក សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
ឯកឧត្តមអភិបាលរង ក៏បានបន្ថែមថា តាមរយៈកិច្ចប្រជុំនាពេលនេះ រដ្ឋបាលខេត្តកណ្តាល នឹងបន្តផ្តល់កិច្ចការសហការយ៉ាងល្អ ជាមួយ អគ្គនាយដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រមទាំងត្រៀមទទួលបាននូវអនុសាសន៍ល្អៗបន្ថែមទៀត ក្នុងកាកែតម្រូវនូវបញ្ហា ប្រឈមនានា ដើម្បីយកទៅកែលម្អ ក្នុងកិច្ចដំណើរការងាររបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋានជាបន្តបន្ទាប់។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្ដាល បានចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅក្រុងអរិយក្សត្រ និងគ្រួសារវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។


សេចក្តីជូនដំណឹង
សេចក្ដីណែនាំ ស្ដីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦
សេចក្ដីណែនាំ ស្ដីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦


សុខាភិបាល
ពិធីសំណេះសំណាលជាមួយឱសថការីទទួលបន្ទុកបច្ចេកទេសឱសថស្ថានក្នុងខេត្តកណ្តាល ដើម្បីពង្រឹងក្រមសីលធ៌មឱសថការី និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា៖ឱសថការីគ្រប់រូបត្រូវប្រកបវិជ្ជាជីវៈដោយស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ តម្កល់សុខភាព និងជីវិតរបស់អ្នកជំងឺជាចម្បង។ ត្រូវជៀសវាងដាច់ខាតនូវអាកប្បកិរិយា ឬសកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈឱសថសាស្ត្រ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ដែលទើបទទួលបានការតែងតាំងទាំង១៣ ក្រង-ស្រុក ត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅមូលដ្ឋាន ឱ្យមានភាពរឹងមាំ ព្រមទាំងបន្តស្វែងរក និងបញ្ចូលសមាជិកអតីតយុទ្ធជន និងនិវត្តជនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ពីសមាគមកាន់តែទូលំទូលាយ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្ដាល បានចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន ស្ថិតនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ
សេចក្តីប្រកាសរបស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ប្រធានព្រឹទ្ធសភាថៃ


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖
ព្យុះទី២២ ឈ្មោះ អេតាវ (Etau) T2622 និងព្យុះទី២៣ ឈ្មោះ បាងឡាង(Bang-lang)T2623 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល
ការធ្វើតេស្តរកសារធាតុញៀននេះត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តរកណ្តាល គឺដើម្បីធានាថា មន្ត្រីរាជការទាំងអស់ដែលកំពុងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាបុគ្គលស្អាតស្អុំ គ្មានការពាក់ព័ន្ធនឹងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនខុសច្បាប់ឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៦ រដូវប្រាំងឆ្នាំ២០២៦-២០២៧ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
លោក ឧត្តមសេនីយ៍ត្រី បន្តថា៖ ការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលបានអនុវត្តក្នុងជំហានទី២៥ រដូវប្រាំង ឆ្នាំ២០២៥-២០២៦កន្លងមក ដោយសម្រេចលទ្ធផលបានចំនួន ៥៣ អដ្ឋិធាតុ រួមមានស្រុកខ្សាច់កណ្តាលចំនួន ៤៧អដ្ឋិធាតុ ស្រុកល្វាឯមចំនួន ០៤អដ្ឋិធាតុ និងក្រុងអរិយក្សត្រចំនួន ០២អដ្ឋិធាតុ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំកម្មវិធីអបអរសាទរខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០២៦ និងវគ្គផ្តាច់ព្រ័ត្រកម្មវិធីជជែកដេញដោលយុវជនខេត្តកណ្តាល ឆ្នាំ២០២៦
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ទិវាអន្តរជាតិសម្រាប់យុវជន ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាការរំលេចនូវការទទួលស្គាល់ និងការផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់យុវជន ដែលជាកម្លាំងចលករស្នូលក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌។

