ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ សុខ វណ្ណា នាំយកអំណោយគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់ និងសហការឧបត្ថម្ភដោយក្រុមហ៊ុនyeos'ចែកជូនដល់មណ្ឌលកុមារកំព្រារទាំង ស្រុកកៀនស្វាយ
ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ លោកជំទាវ សុខ វណ្ណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនចំពោះបុគ្គលិក និងកុមារទាំងអស់ដែលកំពុងរស់នៅក្នុងមណ្ឌល


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជា និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់អភិបាលក្រុង និងស្រុកទាំងអស់ក្នុងខេត្តកណ្ដាល ត្រូវបន្តចុះអនុវត្តការងារធ្វើរដ្ឋបាលចំហ ឱ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះដែរឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ នៅពេលចុះអនុវត្តត្រូវបង្ហាញនូវឥរិយាបថទន់ភ្លន់ មានសីលធម៌ គុណធម៌ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជានិច្ច


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គម ប្រចាំឆមាសទី១ ឆ្នាំ២០២៦
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តម ប្រាក់ សារ៉ាត បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារសំខាន់ណាស់ ក្នុងការពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆមាសទី១ ក៏ដូចជាការជួបជុំដើម្បីចែករំលែកមេរៀន បទពិសោធន៍ និងវិធីសាស្ត្រល្អៗ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បី ប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល
ក្នុងការគិតគូរជាបន្តបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុងទឹកដីខេត្តកណ្តាល ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកណ្តាល ចុះពិនិត្យការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ការផ្សព្វផ្សាយអំពីសកម្មភាពចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ជូនដល់វត្ត ចំនួន ១៦វត្ត ក្នុងក្រុងតាខ្មៅ
ការនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ នាពេលនេះ គឺដើម្បីទ្រទ្រង់ដល់ព្រះសង្ឃក្នុងការបំពេញវត្តប្រតិបត្តិ សិក្សារៀនសូត្រធម៌វិន័យ ក្នុងអំឡុងពេលចូលព្រះវស្សារយៈពេល ៣ខែ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គួច ចំរើន ចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ ក្នុងពិធីចែកបណ្ណដីធ្លីជាង ២ពាន់បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល
ព័ត៌មាននេះមានគោលបំណងជម្រាបជូនសាធារណជន ជាពិសេសប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ឱ្យបានជ្រាបអំពីកិច្ចប្រជុំដឹកនាំដោយ ឯកឧត្ដម គួច ចំរើន ក្នុងការត្រៀមរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន ២,៣០៦បណ្ណ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សក្រុង សង្កាត់ នៅក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល
ឯកឧត្តម គួច ចំរើន បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះមន្ត្រី។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកល្វាឯម
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ពាក់ព័ន្ធនឹងសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ កោតសរសើរ និងតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់ជាតិ ដែលបានធ្វើការសម្របសម្រួលការងារបានល្អប្រសើរ និងបានចុះមកត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល នាពេលនេះ វាពិតជាមានសារៈសំខាន់ និងមានតម្លៃថ្លៃថ្លាក្នុងការអនុវត្តគម្រោងអោយវាកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព …


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវបេតុងជុំវិញសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេស


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គ្រុយ ម៉ាឡែន អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព គម្រោងគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅក្រសួងមហាផ្ទៃ
គោលបំណងសំខាន់គឺ ពិនិត្យមើលវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការ និងដោះស្រាយបញ្ហាចោទ ពិភាក្សា រកដំណោះស្រាយ ឬទិសដៅអនុវត្តបន្ត លើបញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងការប្រមូល ទុកដាក់ និងកែច្នៃសំរាម/ប្លាស្ទិក។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម គួច ចំរើន ចូលរួមកិច្ចប្រជុំត្រៀមរៀបចំការពារសន្តិសុខ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

