ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលិចទូកលង់ទឹកស្លាប់ចំនួន ២នាក់ នៅស្រុកកៀនស្វាយ
អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកឧបត្ថម្ភជូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល ជំរុញការដោះស្រាយសំណើរបស់ប្រជាពលរដ្ឋដែលនៅសេសសល់ពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ឆ្នាំ២០២៤-២០២៥
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធថា ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងតម្រូវការ ផលប្រយោជន៍ ប្រសិទ្ធភាព និងផលប៉ះពាល់ ដើម្បីធានាថា ការវិនិយោគ និងការអភិវឌ្ឍ ពិតជាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយ សៀវភៅ ផែនការជាតិប្រឆាំងភេរវកម្ម ត្រូវបានរៀបចំឡើងនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីពង្រឹងសមត្ថភាព និងវិធានការទប់ស្កាត់អំពើភេរវកម្ម
សិក្ខាសាលាផ្សព្វផ្សាយ សៀវភៅ ផែនការជាតិប្រឆាំងភេរវកម្ម ត្រូវបានរៀបចំឡើងនៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីពង្រឹងសមត្ថភាព និងវិធានការទប់ស្កាត់អំពើភេរវកម្ម


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការជាតិសិក្ខាសាលាផ្សព្វផ្សាយ "សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម" ស្ថិតនៅស្រុកលើកដែក ខេត្តកណ្តាល
ការចុះផ្សព្វផ្សាយ “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម” ពិតជាមានសារសំខាន់ណាស់ ដើម្បីពង្រឹង និងលើកកម្ពស់ ការយល់ដឹងជាយុទ្ធសាស្ត្រ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារប្រឆាំងភេរវកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងយន្តការ សម្របសម្រួលការងារ រវាងស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ក្នុងការឆ្លើយតប និងទប់ស្កាត់រាល់សញ្ញាណ ឬ ហានិភ័យផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យគម្រោងសាងសង់អគារសិក្សាចំនួន ០៣សាលា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលកំពុងសាងសង់នៅក្រុងអរិយក្សត្រ
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យ ដឹងថា៖ គម្រោងសាងសង់អគារសិក្សាថ្មីនេះ គឺមានសារៈសំខាន់ខ្លាំង ក្នុងការបង្កើនសមត្ថភាពទទួលសិស្ស និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយអគារសិក្សានេះដែរ ក៏នឹងរួមចំណែកពង្រីកវិស័យអប់រំ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់ ដែលមានតម្រូវការកើនឡើងជារាងរាល់ឆ្នាំផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
លោកជំទាវអភិបាលរងខេត្ត បានបន្តជំរុញការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់ផែនការសកម្មភាព ថវិកា និងគោលនយោបាយរបស់មន្ទីរ-អង្គភាពនីមួយៗ ដោយមិនត្រឹមតែជាការងារផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថាគ្រប់សេវាសាធារណៈដែលផ្តល់ជូនប្រជាពលរដ្ឋ គឺផ្តោតលើសមភាពយេនឌ័រ គ្មានការរើសអើង និងផ្តល់ឱកាសស្មើៗគ្នារវាងបុរស និងស្ត្រី។


សកម្មភាពថ្នាក់ដឹកនាំ
អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកណ្តាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន គឺជាការបង្ហាញពីគុណតម្លៃនៃការដឹងគុណចំពោះអ្នកដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបានចូលរួមចំណែកក្នុងបុព្វហេតុជាតិ និងការការពារសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបូជាសព ឯកឧត្តម ប៉ុល ថូ អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ព្រមទាំងប្រតិភូខេត្តកណ្តាល បានអញ្ជើញ អុជធូប ស្មិងស្មាធិ៍ គោរពឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ប៉ុល ថូ អតីតប្រធានមន្ទីរមុខងារសាធារណៈខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួងមុខងារសាធារណៈ


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល ប្រជុំត្រៀមរៀបចំពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្ត ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ដាក់ចេញទិសដៅសំខាន់ៗ ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព
ខេត្តកណ្តាលមានមោទនភាពចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ជាពិសេសលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ សេវារដ្ឋបាល សេវាសាធារណៈ សុខាភិបាល កសិកម្ម ធនធានទឹក និងបរិស្ថាន ជាងនេះទៅទៀតនោះ គឺរដ្ឋបាលខេត្តបានឆ្លើយតបចំពោះជំងឺគ្រុនឈាមបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងបានខិតខំការពារបរិស្ថាន និងការគ្រប់គ្រងសំរាមដោយបានដាក់វិធានការជាបន្តបន្ទាប់ ជាមួយគ្នានេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញក៏កំពុងតែសកម្មក្នុងការងារជួសជុលកែលម្អផ្លូវ ដាក់លូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងក្រុងតាខ្មៅ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យ និងឆ្លងសេចក្ដីព្រាងផែនការទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានមកស្នាក់នៅកម្ពុជា
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារចំពោះកិច្ច (ក.ទ.ជ.អ) ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារសុខាភិបាល ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ និងក្រុមគ្រួសារ ស្តាប់កង្វល់ និងឆ្លើយតបរាល់សំណួរដោយការយោគយល់ ផ្តល់ភាពកក់ក្តៅ ទំនុកចិត្ត និងការគោរព ដើម្បីឱ្យអ្នកជំងឺមានអារម្មណ៍សុវត្ថិភាព ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មី ក្នុងសង្កាត់ដើមមៀន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការដ្ឋានសាងសង់អគាររដ្ឋបាលសាលាខេត្តកណ្ដាលថ្មី ដែលកំពុងដំណើរការសាងសង់នៅលើទីតាំងចាស់ ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

