ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់សិត្បូ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ និងប្រកបដោយគុណភាព
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ទឹកជាប្រភពតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្រុមហ៊ុនចាំបាច់ត្រូវតែផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់បានគ្រប់គ្រាន់ និងប្រកបដោយគុណភាព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ត្រូវខិតខំចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការចោលសំរាមពាសវាលពាសកាល ត្រូវបន្តដាក់កាមេរ៉ាសុវត្ថិភាពនៅតាមគោលដៅសំខាន់ៗ និងពង្រីកការដាក់កាមេរ៉ាឱ្យបានកាន់តែច្រើន ដើម្បីតាមដាន និងផាកពិន័យអ្នកចោលសំរាមពាសវាលពាសកាល ក្នុងគោលបំណងកែប្រែឥរិយាបថ និងបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅសាលាខេត្តកណ្តាល និងរដ្ឋបាលក្រុង-ស្រុក សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
ឯកឧត្តមអភិបាលរង ក៏បានបន្ថែមថា តាមរយៈកិច្ចប្រជុំនាពេលនេះ រដ្ឋបាលខេត្តកណ្តាល នឹងបន្តផ្តល់កិច្ចការសហការយ៉ាងល្អ ជាមួយ អគ្គនាយដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រមទាំងត្រៀមទទួលបាននូវអនុសាសន៍ល្អៗបន្ថែមទៀត ក្នុងកាកែតម្រូវនូវបញ្ហា ប្រឈមនានា ដើម្បីយកទៅកែលម្អ ក្នុងកិច្ចដំណើរការងាររបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋានជាបន្តបន្ទាប់។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្ដាល បានចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅក្រុងអរិយក្សត្រ និងគ្រួសារវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានណែនាំដល់គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ដែលទើបទទួលបានការតែងតាំងទាំង១៣ ក្រង-ស្រុក ត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅមូលដ្ឋាន ឱ្យមានភាពរឹងមាំ ព្រមទាំងបន្តស្វែងរក និងបញ្ចូលសមាជិកអតីតយុទ្ធជន និងនិវត្តជនឱ្យបានកាន់តែច្រើន ដើម្បីឱ្យពួកគាត់ទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ពីសមាគមកាន់តែទូលំទូលាយ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្ដាល បានចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន ស្ថិតនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងនាមថ្នាក់ដឹងនាំ ក៏ដូចជាប្រជាពលរដ្ឋនៅសមរភូមិក្រោយ និងបន្តយកចិត្តទុកដាក់ និងគាំទ្រយ៉ាងជិតស្និតដល់ វីរៈកងទ័ពនិងគ្រួសារកងទ័ព។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល
ការធ្វើតេស្តរកសារធាតុញៀននេះត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តរកណ្តាល គឺដើម្បីធានាថា មន្ត្រីរាជការទាំងអស់ដែលកំពុងបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាបុគ្គលស្អាតស្អុំ គ្មានការពាក់ព័ន្ធនឹងការប្រើប្រាស់ ឬជួញដូរគ្រឿងញៀនខុសច្បាប់ឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៦ រដូវប្រាំងឆ្នាំ២០២៦-២០២៧ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
លោក ឧត្តមសេនីយ៍ត្រី បន្តថា៖ ការរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលបានអនុវត្តក្នុងជំហានទី២៥ រដូវប្រាំង ឆ្នាំ២០២៥-២០២៦កន្លងមក ដោយសម្រេចលទ្ធផលបានចំនួន ៥៣ អដ្ឋិធាតុ រួមមានស្រុកខ្សាច់កណ្តាលចំនួន ៤៧អដ្ឋិធាតុ ស្រុកល្វាឯមចំនួន ០៤អដ្ឋិធាតុ និងក្រុងអរិយក្សត្រចំនួន ០២អដ្ឋិធាតុ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
សម្តេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានឯកភាពគ្នាលើសារៈសំខាន់នៃកិច្ចសហការ និងការបំពេញឱ្យគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមថ្មីៗប្រកបដោយប្រសិទ្ធភាពសំដៅរួមចំណែកដល់ការថែរក្សាសន្ដិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីចែកវិញ្ញាបនបត្រ ជូនដល់មន្ត្រីរាជការ នៅរដ្ឋបាលខេត្តកណ្តាល ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាល ស្តីពីវិធីសាស្ត្រ និងនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ឯកឧត្តមបានបន្ថែមថា៖ កិច្ចការងារខាងលើនេះ ជាលទ្ធផលកើតចេញពីការសហការគ្នាល្អរវាង រដ្ឋបាលខេត្ត និងអ.ដ.ក ហើយរដ្ឋបាលខេត្តកណ្តាល ការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) កាលពី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគូភាគីសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការ ដោះស្រាយវិវាទតាមរយៈ ការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅក្នុងមូលដ្ឋានខេត្តកណ្តាល។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ចំនួន ២នាក់ ស្ថិតនៅឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះឯកឧត្តម ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានឱ្យដឹងថា៖ ការចុះពិនិត្យ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសាលារៀននាពេលនេះ គឺដើម្បីធានា និងត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការទទួល សិស្សានុសិស្ស ឱ្យចូលសិក្សារៀនសូត្រក្នុងឆ្នាំសិក្សា២០២៦-២០២៧ ខាងមុខនេះ ប្រកបដោយបរិស្ថានល្អ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ចំនួន ១នាក់ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល
ក្នុងឱកាសប្រកបដោយក្តីក្តុកក្តួលនេះ ឯកឧត្តម ណុប ដារ៉ា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើនូវការនឹករលឹក និងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ ក្នុងវ័យកុមារភាពទាំងក្តីអាឡោះអាល័យក្រៃលែង។

