ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើសOnline Scams ឈានដល់ការបង្ក្រាប ព្រមទាំងត្រូវរក្សាការសម្ងាត់ជូនពួកគាត់។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ដោយអនុវត្តតាមស្មារតី និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យអស់ពីប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តអនុវត្ត


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើចិញ្ចើមផ្លូវ ដើម្បីរួមចំណែកបើកផ្លូវឱ្យមានភាពទូលាយ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញដល់ទីតាំងប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញដល់ទីតាំងប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យការដ្ឋានសាងសង់ និងកែលម្អច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូង ក្នុងក្រុងតាខ្មៅ
ឯកឧត្តម គួច ចំរើន បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេសសាងសង់ឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថាច្រាំងស្ទឹងដែលបានសាងសង់ និងកែលម្អរួច មានភាពរឹងមាំ ក្រៅពីការការពារការបាក់ច្រាំង និងត្រូវគិតគូរអំពីការរៀបចំលំអរ សោភ័ណភាពជុំវិញ


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ចំនួន ៥០គ្រួសារ នៅសង្កាត់កោះអន្លង់ចិន
ឯកឧត្តម នុត ពុធដារ៉ា បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» របស់រាជរដ្ឋាភិបាល
លោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករង នៃមូលនិធិជាតិជំនួយសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ មានសង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្ត ចុះពិនិត្យស្ថានភាពផលិត និងផ្គត់ផ្គង់ទឹកស្អាត របស់ក្រុមហ៊ុន ហ្គោលដេន ប៊ុល ក្នុងសង្កាត់ស្វាយរលំ និងសង្កាត់សិត្បូ ក្រុងតាខ្មៅ
ឯកឧត្តម អភិបាលរងខេត្ត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទឹកស្អាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកណ្ដាល បានប្រជុំដកពិសោធន៍លើការងារដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
ឯកឧត្តម គួច ចំរើន បានបន្ថែមថា ការអនុវត្តការងារត្រួតពិនិត្យចរាចរណ៍ ត្រូវធ្វើឡើងដោយផ្អែកលើទិន្នន័យ និងស្ថានភាពជាក់ស្តែងដូច្នេះ កម្លាំងត្រួតពិនិត្យត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ដោយផ្តោតទៅលើកន្លែងដែលមានបទល្មើសច្រើន កន្លែងដែលកើតមានគ្រោះថ្នាក់ញឹកញាប់ និងម៉ោងដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ ដើម្បីឱ្យការប្រើប្រាស់កម្លាំង និងធនធានមានប្រសិទ្ធភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារទីចាត់ការថ្មី១ខ្នង នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ
ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូទាំងអស់ដែលបានខិតខំពុះពារប្រកបដោយស្មារតីលះបង់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងថែរក្សាសិស្សានុសិស្សនាពេលកន្លងមក ក្នុងការអប់រំ បណ្តុះបណ្តាលសិស្សានុសិស្សដែលមានតម្រូវការពិសេស ឱ្យទទួលបាននូវចំណេះដឹង បំណិនជីវិត និងសមត្ថភាពអាចចូលរួមក្នុងសង្គមបានយ៉ាងពេញលេញ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀនចំនួន២ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល
ក្នុងឱកាស នោះដែរ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្តែងនូវការអបអរសាទរ ចំពោះថ្នាក់ដឹកនាំ, មន្ត្រី រាជការ និង បុគ្គលិក នៃរដ្ឋបាលស្រុកពញាឮ, ជាពិសេស ចំពោះលោកគ្រូពេទ្យ-អ្នកគ្រូ ពេទ្យ និង បុគ្គលិកសុខាភិបាលស្រុក ក៏ដូចជា លោកគ្រូ-អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ដែលនឹងទទួលបាន ក្នុងពេលដ៏ខ្លីខាងមុខ នូវអគារមន្ទីរពេទ្យបង្អែកស្រុក និង សាលារៀន ថ្មី ជាមួយនឹងការបំពាក់ នូវសម្ភារៈបរិក្ខារទំនើប និង ល្អៗ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃវិស័យសុខាភិបាល និង វិស័យ អប់រំ ក្នុងស្រុកពញាឮ, ខេត្តកណ្តាល


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) ដល់មន្រ្តីរាជការ និងកងកម្លាំងទាំងបី នៅទូទាំងខេត្តកណ្ដាល
ឯកឧត្ដម គ្រុយ ម៉ាឡេន អភិបាលរង បានបន្តទៀតថា ខេត្តកណ្តាលក៏បាននិងកំពុងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា បម្រើទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ឆ្ពោះទៅកាន់ការ សម្រេចចក្ខុវិស័យ ប្រែក្លាយខេត្តកណ្តាលជា «ខ្សែក្រវ៉ាត់គាំទ្រសន្តិសុខ សុវត្ថិភាព ឧស្សាហកម្ម ឡូជីស្លឹក ស្បៀង និងលំនៅឋាន» ប្រកបដោយភាពស៊ីវិល័យ ភាពធន់ និងបរិយាបន្ន សំដៅលើកស្ទួយកម្រិតជីវភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរកិច្ចការនារីខេត្តកណ្ដាល”
លោកជំទាវ ស្រ៊ុន ស្រីនាង បានឱ្យដឹងថា មន្ទីរកិច្ចការនារីខេត្ត ជាសេនាធិការឲ្យរដ្ឋបាលខេត្ត និងក្រសួងកិច្ចការនារី លើការងារគ្រប់គ្រង ដឹកនាំ និងអនុវត្តវិស័យកិច្ចការនារី និងសមភាពយេនឌ័រនៅក្នុងខេត្ត។ ជាមួយនឹងគ្នានេះដែរលោកជំទាវក៏បានឱ្យអង្គពិធី លើកជាសំណើរ សំណូមពរ បញ្ហាប្រឈមនានា ដើម្បីរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងស្វែងយល់វឌ្ឍនៈភាពការងារ ឯកភាពផ្ទៃក្នុង ការពាំពារ លើកកម្ពស់សុខុមាលភាពស្រ្តី។

