ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ តុលា ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្ដាល បើកកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្ដីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត (២០២៧-២០២៩)
ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) ទទួលបានជោគជ័យ ត្រូវអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម៖កំណត់បញ្ហាស្នូល មូលហេតុ និងដំណោះស្រាយឱ្យបានច្បាស់លាស់៖ ត្រូវកំណត់គោលនយោបាយ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍ ខេត្តកណ្តាល
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់សម្ភារៈ និងបរិក្ខារជូនមត្តេយ្យសិក្សាសហគមន៍ ខេត្តកណ្តាល


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ នៅស្រុកកណ្តាលស្ទឹង
លោកជំទាវបានអំពាវនាវ និងសំណូមពរដល់មាតាបិតា អាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅឱ្យដើរតាមផ្លូវល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ប្រសិនបើគ្រួសារមានសុភមង្គល ចេះយោគយល់អធ្យាស្រ័យគ្នា និងមានសីលធម៌រស់នៅល្អ នោះសង្គមជាតិទាំងមូលនឹងមាន សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើង ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ដើម្បីបោសសម្អាត Online Scams
(AKP) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើ ៥ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ រួមមានការចែករំលែកព័ត៌មានស៊ើបការណ៍ក្នុងពេលជាក់ស្តែង ការស៊ើបអង្កេតហិរញ្ញវត្ថុកម្រិតខ្ពស់ ភាពស៊ីសង្វាក់គ្នាកាន់តែខ្លាំងនៃក្របខណ្ឌច្បាប់ និងប្រតិបត្តិការភាពជាដៃគូសាធារណៈ និងឯកជន និងការការពារជនរងគ្រោះ


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល បានប្រគល់កំព្យូរទ័រលើតុ ១គ្រឿង និងកំព្យូរទ័រយួរដៃ ១គ្រឿង ជាអំណោយរបស់ក្រសួងប្រៃណីយ និងទូរគមនាគមន៍ ផ្តល់ជូនក្រសួងព័ត៌មាន ដើម្បីចែកជូន ដល់ការិយាលយ័វិទ្យុ សំរាប់បំរើការងារគេហទំព័រ
លោកប្រធានមន្ទីរ ក៏បានណែនាំឱ្យមន្ត្រីជំនាញ បន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ សម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត AI ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ របស់ខ្លួន ដើម្បីរួមចំណែក ក្នុងការផ្សព្វផ្សាយសមិទ្ធផល និងសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តកណ្តាល។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល បើកវគ្គបណ្តុះបណ្តាលពង្រឹងភាពជាអ្នកដឹកនាំស្ត្រី ក្នុងមុខតំណែងសម្រេចចិត្ត
លោកជំទាវអភិបាលរងខេត្ត ផ្តាំផ្ញើឱ្យមន្ត្រីជាស្ត្រី ពង្រឹងទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេញមតិ និងចូលរួមក្នុងការសម្រេចចិត្តដោយផ្អែកលើចំណេះដឹង និងទិន្នន័យ ព្រមទាំងបន្តរៀនសូត្រ និងពង្រឹងជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមទំនើប។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យ សម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរជំនាញ អង្គភារា ជុំវិញខេត្ត
លោក ផាន់ មករា ប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើ ដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជំរុញ និងគាំទ្របច្ចេកទេសដល់មន្ទីរ-អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន (ក្រុង ស្រុក ឃុំ សង្កាត់) ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាពផ្លូវច្បាប់ជូនប្រជាពលរដ្ឋ
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ និងជំរុញដល់ភាគីពាក់ព័ន្ធ សម្រាប់ក្រុមការងារដោះស្រាយទំនាស់ដីធ្លីដែលបានបញ្ចប់ករណីនីមួយៗរួចរាល់ ត្រូវប្រញាប់រៀបចំធ្វើរបាយការណ៍លម្អិត បញ្ជូនមកឯកឧត្តមអភិបាលខេត្តដើម្បីពិនិត្យ និងចុះហត្ថលេខា។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តកណ្តាល ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារវីរៈកងទ័ព ត្រូវជាកូនបានរងគ្រោះលង់ទឹកស្លាប់ នៅឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
លោកជំទាវ ស៊្រុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើនូវការនឹករលឹក និងការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ ក្នុងវ័យកុមារភាពទាំងក្តីអាឡោះអាល័យក្រៃលែងជាទីបំផុត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គួច ចំរើន បានស្នើពន្យារពេលជូនអាជីវករ ដើម្បីបន្តលក់ដូររហូតដល់ខែកញ្ញា ឆ្នាំ២០២៧
ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបមុខរបរនៅទីតាំងខាងលើ សូមកុំមានការព្រួយបារម្ភ ឬភ័យខ្លាច ពាក់ព័ន្ធនឹងការបន្តប្រកបអាជីវកម្មរបស់ខ្លួន រដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងតាខ្មៅ នឹងបន្តខិតខំសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យអាជីវករអាចបន្តលក់ដូរ និងប្រកបមុខរបររបស់ខ្លួនបានរហូតដល់ខែកញ្ញា ឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើចិញ្ចើមផ្លូវ ដើម្បីរួមចំណែកបើកផ្លូវឱ្យមានភាពទូលាយ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាសមិទ្ធិលទ្ធភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម ក្នុងខេត្តកណ្តាល
ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោង បានមានប្រសាសន៍ថា កិច្ចប្រជុំពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍បឋមស្តីពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើការប្រមូល និងដឹកជញ្ជូនសំរាម ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា នៅខេត្តកណ្តាល ដែលជាខេត្តមួយនៃខេត្តគោលដៅទាំង៣ នៃការអនុវត្តគម្រោង។

