ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូចំរុះ

ការអភិវឌ្ឍ
ថ្នាក់ដឹកនាំខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ
រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរជំនាញ និងអាជ្ញាធរស្រុកពញាឮ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្ដាល។


ការអភិវឌ្ឍ
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។
នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ។
កិច្ចប្រជុំនេះ គឺមានគោលបំណងធានាឱ្យនិមិត្តសញ្ញានីមួយៗមានអត្ថន័យស៊ីជម្រៅ និងឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋានីមួយៗ ។


ការអភិវឌ្ឍ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ នៅពេលមានសាលារៀនសមរម្យ និងអគារសិក្សាល្អហើយ សិស្សានុសិស្សទាំងអស់ត្រូវតែមានចំណេះដឹង និងរៀនកាន់តែពូកែជាមុន ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់ប្រទេសជាតិ ដែលនេះគឺជាគោលដៅរបស់យើងចង់បាន។


ការអភិវឌ្ឍ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្ដាល
ខេត្តកណ្តាល៖ សមិទ្ធផលនានាជាច្រើន ក្នុងវិស័យអប់រំ នៅក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សំពៅពូន ក្រោមគណៈអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។


ការអភិវឌ្ឍ
វគ្គបណ្តុះបណ្តាលស្តីពី «នវានុវត្តន៍សម្រាប់មូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ត្រូវបានបិទបញ្ចប់ជាស្ថាពរ
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មានគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីមូលដ្ឋានក្នុងការស្វែងរកដំណោះស្រាយបែបនវានុវត្តន៍ ដើម្បីជំរុញ និងបញ្ជ្រាបគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ ក្រុង-ស្រុក និងខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

