ព័ត៌មានក្នុងខេត្ត

អភិបាលរងខេត្តកណ្តាល ដឹកនាំក្រុមការងារចុះពិនិត្យ និងបិទសៀលឡើងវិញនៅកាស៊ីណូ និងក្រុមហ៊ុនចំនួន ៣ ក្នុងស្រុកលើកដែក
សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តកណ្តាល ដឹកនាំក្រុមការងារចុះពិនិត្យ និងបិទសៀលឡើងវិញនៅកាស៊ីណូ និងក្រុមហ៊ុនចំនួន ៣ ក្នុងស្រុកលើកដែក
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងសម្រេចបិទសៀល (Seal) ជាលើកទី២ នៅលើទីតាំងកាស៊ីណូ និងក្រុមហ៊ុនចំនួន ៣ ក្នុងឃុំក្អមសំណ ស្រុកលើកដែក (រួមមាន កាស៊ីណូ ដាយ អឹមិនស្តូន, កាស៊ីណូ ស្តារ ស្តេត និងក្រុមហ៊ុន ខេអេសប៊ីភី មេនេចម៉ិន) បន្ទាប់ពីពិនិត្យឃើញថា សៀលចាស់មានការរហែក និងរបក ដោយសារកត្តាអាកាសធាតុ (ភ្លៀង និងខ្យល់) ខណៈស្ថានភាពទូទៅផ្សេងទៀតពុំមានអ្វីប្រែប្រួលឡើយ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មាននៃការអនុវត្តចំណូល ប្រចាំឆ្នាំ២០២៦ និងគ្រោងប៉ាន់ស្មានសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យការអនុវត្តចំណូលឆមាសទី១ និងការប៉ាន់ស្មាននៃការអនុវត្តចំណូល ប្រចាំឆ្នាំ២០២៦ និងគ្រោងប៉ាន់ស្មានសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដើម្បីពិនិត្យ និងវាយតម្លៃលើប្រភពចំណូល សំដៅធានាប្រសិទ្ធភាព និងភាពជឿជាក់ក្នុងការប្រមូលចំណូលពន្ធ និងសេវាសាធារណៈ ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានរៀបចំពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនានិងប្រចាំ ឆមាសទី១ ឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនានិងប្រចាំ ឆមាសទី១ ឆ្នាំ២០២៦
លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនានិងប្រចាំ ឆមាសទី១ ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួមពី ទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោក នាក់ សុខា ប្រធាននាយកដ្ឋាន នៃក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់នៅរដ្ឋបាលខេត្តកណ្ដាល

នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល និងលោក នាក់ សុខា ប្រធាននាយកដ្ឋាននៃក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំស្តីពី «ការចុះធ្វើអធិការកិច្ច និងតាមដានការអនុវត្តច្បាប់នៅរដ្ឋបាលខេត្តកណ្ដាល» ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការចុះធ្វើអធិការកិច្ចសំខាន់ៗចំនួន២ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ រួមមាន ការគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចលទ្ធកម្មសាធារណៈ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
រដ្ឋបាលខេត្តកណ្តាល រៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកចំនួន០២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល

ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ
សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ដើម្បីពិនិត្យ និងផ្តល់យោបល់លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ-សង្កាត់ មកពីស្រុកកណ្តាលស្ទឹង ស្អាង អង្គស្នួល ល្វាឯម និងក្រុងតាខ្មៅ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យនិមិត្តសញ្ញានីមួយៗមានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់
សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយមន្ទីរពាក់ព័ន្ធ និងរដ្ឋបាលឃុំ-សង្កាត់មួយចំនួន (រួមមានស្រុកពញាឮ លើកដែក ខ្សាច់កណ្តាល កោះធំ និងក្រុងសំពៅពូន) ដើម្បីពិនិត្យ និងផ្តល់យោបល់លើនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងធានាឱ្យនិមិត្តសញ្ញាទាំងនោះ មានអត្ថន័យស៊ីជម្រៅ ឆ្លុះបញ្ចាំងពីសក្តានុពល ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ វប្បធម៌ និងប្រពៃណីពិតប្រាកដរបស់មូលដ្ឋាននីមួយៗ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ពន្ធនាគារខេត្តកណ្តាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិត
សកម្មភាពអាជ្ញាធរ
ពន្ធនាគារខេត្តកណ្តាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិត
ពន្ធនាគារខេត្តកណ្តាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ទណ្ឌិតក្នុងឱកាស ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស្រោមដៃ និងសម្ភារៈបន្ទាប់បន្សំកីឡា របស់ក្រុមហ៊ុន CREATIVE FAVOUR ក្នុងស្រុកកៀនស្វាយ
សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស្រោមដៃ និងសម្ភារៈបន្ទាប់បន្សំកីឡា របស់ក្រុមហ៊ុន CREATIVE FAVOUR ក្នុងស្រុកកៀនស្វាយ
រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានចុះពិនិត្យទីតាំងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈកីឡារបស់ក្រុមហ៊ុន CREATIVE FAVOUR នៅស្រុកកៀនស្វាយ។ រោងចក្រនេះនឹងផ្តល់ឱកាសការងាររហូតដល់ ៤៩៤នាក់ ពេលដំណើរការពេញសមត្ថភាព។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបស្បែកថ្មីមួយនៅស្រុកអង្គស្នួល ដែលនឹងផ្តល់ឱកាសការងារជិត ៣,០០០កន្លែង
សកម្មភាពអាជ្ញាធរ
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបស្បែកថ្មីមួយនៅស្រុកអង្គស្នួល ដែលនឹងផ្តល់ឱកាសការងារជិត ៣,០០០កន្លែង
កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល (តំណាងឯកឧត្តម គួច ចំរើន) រួមជាមួយមន្ទីរពាក់ព័ន្ធ បានចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតកាបូបស្បែករបស់ក្រុមហ៊ុន CENTURY LEATHERWARE (CAMBODIA) CO., LTD. ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង
ក្នុងគោលបំណងធានាដល់ការគ្រប់គ្រង ការថែរក្សាដីសាធារណៈរបស់រដ្ឋឱ្យបានល្អសម្រាប់បម្រើប្រយោជន៍សាធារណៈ ព្រមទាំងដើម្បីទប់ស្កាត់សកម្មភាពរំលោភកាន់កាប់ដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋ នៅកាលព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារចម្រុះ រួមមាន៖ មន្ទីរជំនាញពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច អាជ្ញាធរស្រុកស្អាង និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យជាក់ស្តែងករណីសំណង់ផ្ទះថ្មចំនួន ២ទីតាំង ដែលកំពុងតែសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ (ដីចំណីទន្លេ) ដែលទីតាំងទី១ស្ថិតនៅភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ទីតាំងទី២ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត
អាជ្ញាធរក្រុងតាខ្មៅ  បន្តរយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងតាខ្មៅ បន្តរយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams
អាជ្ញាធរក្រុងតាខ្មៅ ក្រោមការបញ្ជាពីថ្នាក់ដឹកនាំខេត្តកណ្តាល បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ ដើម្បីស្វែងរក និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ទីតាំងចុះពិនិត្យ រួមមានសហគ្រាសផលិតភេសជ្ជៈ (សង្កាត់ព្រែកហូរ) បន្ទប់ជួលចំនួន ២កន្លែង (សង្កាត់ដើមមៀន) និងផ្សារទំនើប ជេ.ភី.ហ្សេត. (សង្កាត់ព្រែកហូរ)។ ក្រោយការពិនិត្យយ៉ាងហ្មត់ចត់ សមត្ថកិច្ចពុំបានរកឃើញបទល្មើស Online Scams ឬសកម្មភាពខុសច្បាប់ណាមួយឡើយ។
មន្ទីរព័ត៌មានខេត្តកណ្តាល
មន្ទីរព័ត៌មានខេត្តកណ្តាល
អានបន្ត