Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterVideos

Development
រដ្ឋបាលខេត្តកណ្តាល ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន isVIT ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទីក្រុងបែបរួមបញ្ចូល និងប្រែក្លាយខេត្តជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចដ៏សំខាន់
តាមរយៈកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រនេះ ក្រុមហ៊ុន isVIT នឹងផ្តល់សេវាប្រឹក្សាបច្ចេកទេស ជំនាញវិភាគ និងជំនួយសម្របសម្រួល ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ ការរៀបចំផែនការរយៈពេលមធ្យម និងវែង ការកំណត់តំបន់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹក និងផ្លូវទឹក។ ការកែលម្អ និងពង្រឹងប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងចរាចរណ៍តភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។


Development
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាសល្អ
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាស គ្មានវិវាទក្នុងភូមិសាស្ត្រខេត្តកណ្តាល


Development
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា
កម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច
ដាក់ឱ្យអនុវត្តភ្លាមៗ សំដៅគាំពារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានផលមុនគេ


Development
ឯកឧត្តម ស្វាយ ស៊ីថា៖ សាមគ្គីភាពនិងកិច្ចសហការជាប្រព័ន្ធតួអង្គតែមួយ គឺជាគ្រឹះដ៏ចាំបាច់ខ្វះមិនបាននៅក្នុងការងារព័ត៌មាននិងសាធារណមតិ
ក្រោយពីវាគ្មិនចំនួន ២រូប ដែលរួមមានឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជំនាញជាន់ខ្ពស់មកពីលេខាធិការដ្ឋាន គ.ស.ព.ស. បានបញ្ចប់ការធ្វើបទបង្ហាញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានគូសបញ្ជាក់ បន្ថែមថា «ទន្ទឹមនឹងភាពគ្រោះថ្នាក់ដែលអាចត្រូវបានប្រើប្រាស់ក្នុងផ្លូវទុច្ចរិត បច្ចេកវិទ្យា AI ក៏មានគុណសម្បត្តិ និងអត្ថប្រយោជន៍ជាច្រើនដែលមិនអាចមើលរំលងបានផងដែរ។


Development
ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្រុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងអាជ្ញាធរពាក់ព័ន្ធ ចែកបណ្ណកម្មសិទ្ធដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលនៅសេសសល់ ធានាបាននូវបរិយាកាសល្អ
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រី រាជការ និងបុគ្គលិកទាំងអស់នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្ដាល ដែល បានខិតខំប្រឹងប្រែងរៀបចំ និងបំពេញភារកិច្ចយ៉ាងសកម្ម ទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់កន្លង មកនេះ ជាក់ស្តែងលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលយើងបានប្រកាសបញ្ចប់យុទ្ធនាការ ទូទាំងខេត្ត នាខែកក្កដាកន្លងមក។


Development
ពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)
ពិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង ឯកឧត្តម ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ។


Development
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍
ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានស្ម័គ្រចិត្តរុះរើសំណង់រំលោភលើចិញ្ចើមផ្លូវ ដើម្បីរួមចំណែកបើកផ្លូវឱ្យមានភាពទូលាយ។


Development
ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្រុងតាខ្មៅ អាជ្ញាធរខេត្តកណ្តាល បានចុះពិនិត្យ សិក្សារៀបចំចំណីផ្លូវជាតិលេខ២ ផ្លូវលេខ២១ ផ្លូវលេខ១០៧ និងផ្លូវលេខ២០៦ ដើម្បីត្រៀមរៀបចំផ្លូវថ្មើជើងសម្រាប់ជនពិការ កន្លែងហាត់ប្រាណ និងសួនច្បារសាធារណៈ
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចសហការ និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនាពេលកន្លងមក។


Development
សិក្ខាសាលាស្តីពី ការត្រៀមខ្លួនទទួលបានហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល នៅខេត្តកណ្តាល
សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូតូច និងមធ្យម (MSMEs) ឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនាគារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីគាំទ្រ និងពង្រីកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ចំណេះដឹងជាក់ស្តែងដល់ម្ចាស់សហគ្រាស ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងបង្កើនការយល់ដឹងអំពីបទប្បញ្ញត្តិ និងច្បាប់ពាក់ព័ន្ធនានា។


Development
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះ រាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះ រាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ


Development
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ នៃកម្មវិធី «បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ» នៅសាលាខេត្តកណ្តាល
ការកំណត់កាលបរិច្ឆេទប្រកួត និងការរៀបចំយន្តការកៀរគរជំនួយសប្បុរសធម៌ ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពនេះប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលល្អប្រសើរ និងអាចប្រមូលបាននូវថវិកាព្រមទាំងសម្ភារឧបត្ថម្ភផ្សេងៗ


Development
ឯកឧត្តម ឌឹម បូរ៉ា ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពយុទ្ធនាការ «ពលរដ្ឋល្អ» នៅខេត្តកណ្តាល
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុទ្ធនាការពលរដ្ឋល្អនៃ ស.ស.យ.ក ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការសកម្មភាពយុទ្ធនាការ «ពលរដ្ឋល្អ» ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រតិបត្តិផែនការសកម្មភាព ស.ស.យ.ក ខេត្ត។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ កំណត់ទិសដៅអនុវត្តសកម្មភាពឱ្យបានច្បាស់លាស់ស្របតាមផែនការថ្នាក់ជាតិ និងពង្រឹងកិច្ចសម្របសម្រួលរវាងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យការអនុវត្តយុទ្ធនាការទទួលបានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។


Development
ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុង ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្ត ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងអំពូលភ្លើងបំភ្លឺប្រើថាមពលពន្លឺព្រះអាទិត្យតាមបណ្តាញផ្លូវសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

