Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterVideos

Business
លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកទិញនូបផលិតផលក្នុងផ្សារផលិតផលខ្មែរខេត្តកណ្ដាល (ផ្សារចុងសប្តាហ៍) គឺទទួលបាននូវផលិតផលដែលមានប្រភពច្បាស់លាស់ពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងធានាបាននៅគុណភាព និងសុវត្ថិភាពត្រឹមត្រូវ
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា៖ មន្ទីរពាណិជ្ជកម្មខេត្ត មិនត្រឹមតែគ្រប់គ្រងនៅគុណភាព និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែលជាអ្នកបរិភោគនូវបន្លែទាំងអស់នេះទេ គឺយើងបានគ្រប់គ្រងនៅតម្លៃឱ្យបានសមរម្យ ទៅនឹងការផលិតរបស់ប្រជាកសិករ ព្រោះការផលិតរបស់ពួកគាត់គឺផលិតនៅក្នុងផ្ទះសំណាញ់ និងស្ថិតក្រោមការត្រួតពិនិត្យរបស់គម្រោង និងមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាលផងដែរ។


Business
ឯកឧត្ដម ឌឹម បូរ៉ា ចូលរួមកិច្ចប្រជុំ Zoom ពិភាក្សាករណីសហគ្រាស អេស ខេ អ៊ី ខកខានបង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុ លើអាជីវកម្មខ្សាច់បក នៅស្រុកកណ្តាលស្ទឹង
ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ក្រោមអធិបតីភាព ឯកឧត្តម សួង ម៉េងគា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើករណីសហគ្រាស «អេស ខេ អ៊ី» បានខកខានក្នុងការបង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់បក ស្ថិតនៅតំបន់ភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។


Business
ឯកឧត្តម ប្រាក់ សារ៉ាត ចុះពិនិត្យទីតាំងបង្កើតរោងចក្រផលិតស័ង្កសី និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C នៅស្រុកកណ្តាលស្ទឹង
សកម្មភាពចុះពិនិត្យរបស់ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល មានគោលបំណងសំខាន់ក្នុងការវាយតម្លៃ និងពិនិត្យមើលទីតាំងផ្ទាល់សម្រាប់ការបង្កើតរោងចក្រផលិតស័ង្កសី ទ្វាររមូរ និងដែកសំណង់ របស់ក្រុមហ៊ុន A.S.S.C COMPANY LIMITED នៅស្រុកកណ្តាលស្ទឹង ដើម្បីធានាថាការវិនិយោគនេះអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស និងផ្លូវច្បាប់យ៉ាងត្រឹមត្រូវ ដោយមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ។ បន្ថែមពីនេះ គម្រោងបង្កើតរោងចក្រនេះក៏មានទិសដៅរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ តាមរយៈតម្រូវការកម្លាំងពលកម្មសរុបចំនួន ៤៥ នាក់ សម្រាប់ការដំណើរការរោងចក្រនេះ។


Business
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
MinebeaMitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈានមុខលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិកដែលមានភាពជាក់លាក់ខ្ពស់ (Precision Components)


Business
ផ្សារផលិតផលខ្មែរខេត្តកណ្តាល បន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ
ជូនដំណឹងដល់សាធារណជនអំពីការបន្តបើកដំណើរការលក់កសិផល និងផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។


Business
ឯកឧត្តម ខុន សេរីរដ្ឋា និងលោក កែវ អ៊ូលី ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារបំពេញស្ថិតិកង់បី និងរ៉ឺម៉កក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកណ្តាល
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីអនុវត្តអន្តរាគមន៍គាំពារសង្គម ជួយដល់អ្នកបើកបរគោយន្ត កង់បី ឬរ៉ឺម៉ក ដែលរងផលប៉ះពាល់អំឡុងពេលមានសម្ពាធនៃការកើនឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ តាមរយៈការបំពេញស្ថិតិអ្នកដែលបានចុះ និងមិនទាន់បានចុះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុក។


Business
ក្រុមហ៊ុន China Energy International បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យថ្មីៗបន្ថែមទៀត រួមមាន៖ ការផលិតស៊ីម៉ងត៍, ប្រព្រឹត្តកម្មទឹកស្អាត និងវិស័យថាមពលកកើតឡើងវិញ។ ជាមួយគ្នានេះ, ក្រុមហ៊ុនពិតជារីករាយដែលបានចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា។


Business
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា
លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតី អំពីផែនការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកថេប្លេត (Tablet) ដែលមានតម្លៃសមរម្យ ទៅដល់សិស្ស-និស្សិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកាន់តែទូលំទូលាយនូវការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយផងដែរ។


Business
ក្រុមហ៊ុន CHINALCO បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគបន្ថែមនៅកម្ពុជា
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាសហគ្រាសឈានមុខមួយនៅក្នុងប្រទេសចិន ដែលមានប្រតិបត្តិការអាជីវកម្មលើឧស្សាហកម្មធនធានរ៉ែ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេស និងការសាងសង់ផ្លូវដែក ជាដើម


Business
កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន
នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទាំ ប្រមូលផល សម្អាត កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន។


Business
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ


Business
លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស តាមប្រព័ន្ធអនឡាញ ក្រោមអធិបតី លោកជំទាវ ជ្រឹង បុទុមរង្សី
រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល មន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងប្រចាំឆមាស ដើម្បី «ពង្រឹងការងារការទូត សេដ្ឋកិច្ច» តាមប្រព័ន្ធអនឡាញ ក្រោមអធិបតី លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។


Business
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំគណ:កម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណ:
ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញចូលរួម កិច្ចប្រជុំគណ:កម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណ: ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយ: វីដេអូ Conference ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ដុ។

