Provincial News
AllAnnouncementsPress releasesLeadership activitiesAuthority activitiesPoliticsAgricultureTourismBusinessReportArts and cultureSocial securityEducation and sportsHealthEnvironmentDevelopmentNatural disasterVideos

Politics
រដ្ឋបាលខេត្តកណ្ដាលរៀបចំកិច្ចប្រជុំពិភាក្សាលើផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត៖បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកពាក់ព័ន្ធនានា ដែលកន្លងមកតែងតែបាន ចូលរួមអនុវត្ត និងគោរពតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ប្រកបដោយស្មារតី ទទួលខុសត្រូវ និងភាពថ្លៃថ្នូរ

Politics
ក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ប្តេជ្ញាបន្តសកម្មភាពបម្រើពលរដ្ឋដោយបេះដូងនិងស្មោះត្រង់
សម្តេចរដ្ឋសភាធិបតីបាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិក សមាជិកាគណបក្សទាំងអស់។

Politics
ក្រុមប្រឹក្សាខេត្តកណ្តាល រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានស្នើដល់មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក និងផ្លាស់ប្តូរទម្លាប់ ដោយឈប់បោះចោលសំរាមផ្តេសផ្តាសពាសវាលពាសកាល ព្រោះថាការចូលរួមចំណែកពីប្រជាពលរដ្ឋម្នាក់ៗក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ គឺជាកត្តាស្នូលក្នុងការរក្សាបរិស្ថានស្អាត និងសុខុមាលភាពសង្គម។

Politics
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ ដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតពីមុនមក ដើម្បីទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ(ថតរូប និងផ្ដិតម្រាមដៃ) ជាមួយក្រុមចុះឈ្មោះបោះឆ្នោត(កចប) ក្នុងអំឡុងពេលពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។

Politics
ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្រ្តី គណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកកោះធំ និងស្រុកស្អាង
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានផ្តោតសំខាន់លើការពង្រឹងសមត្ថភាពមន្ត្រី និងការងារបក្សនៅមូលដ្ឋាន ដោយបញ្ជាក់ថា កម្លាំងស្នូលនៃការដឹកនាំ និងការអនុវត្តគោលនយោបាយរបស់គណបក្ស គឺអាស្រ័យលើគុណភាព សមត្ថភាព ស្មារតីទទួលខុសត្រូវ និងភាពស្មោះត្រង់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ត្រីដែលបំពេញការងារជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

Politics
ឯកឧត្ដម គួច ចំរើន ជម្រុញឱ្យមន្ត្រីគណបក្សស្រុកកណ្ដាលស្ទឹង ខិតខំពង្រឹងសមាជិកបន្ថែម ដើម្បីធានាជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ
ការជម្រុញបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសឯកឧត្ដម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

Politics
ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកពញាឮ
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា ការពង្រឹងការងារគណបក្សនៅគ្រប់ថ្នាក់ គឺជាកត្តាសំខាន់បំផុតសម្រាប់ធានាភាពរឹងមាំរបស់អង្គការគណបក្ស និងជាមូលដ្ឋានក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព។

Politics
ពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកមុខកំពូល
មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់លំដាប់ថ្នាក់ ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ឯកភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ច។

Politics
ឯកឧត្តម គ្រុយ ម៉ាឡែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការងារឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ពិនិត្យមើលវឌ្ឍនភាពការងារ ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលក្រុមការងារសម្រេចបានក្នុង ឆមាសទី១ ឆ្នាំ២០២៦ ប្រមូលមតិយោបល់ និងកំណត់ទិសដៅ រួមគ្នាផ្ដល់មតិយោបល់ ដើម្បីកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ ត្រីមាសទី៣ និងពង្រឹងប្រសិទ្ធភាពការងារ ធានាឱ្យការអនុវត្តការងារឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

Politics
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី(English Version)
State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and Thailand’s Unilaterally Drawn 1:50,000 Scale L7017 Map

Politics
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តកណ្តាល បានប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត ក៏បានណែនាំឱ្យគ្រប់អង្គភាពពាក់ព័ន្ធ សូមបន្តអនុវត្តផែនការសកម្មភាពដែលបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងតម្លាភាព ដោយផ្តោតសំខាន់លើការការពារសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍសមត្ថភាពស្ត្រី និងកុមារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។