
រដ្ឋបាលស្រុកអង្គស្នួល រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យចំតម្រូវការប្រជាពលរដ្ឋ
ឯកឧត្តម ប៊ុន ផេង បានលើកឡើងថា សិក្ខាសាលានេះ គឺជាវេទិកាសំខាន់សម្រាប់ផ្សារភ្ជាប់តម្រូវការអភិវឌ្ឍន៍នៅមូលដ្ឋាន ជាមួយផែនការ និងលទ្ធភាពគាំទ្ររបស់មន្ទីរ អង្គភាព អង្គការដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ឆ្លើយតបបានចំគោលដៅ និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ។








