
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១៤ឆ្នាំ
នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ បានថ្វាយគ្រឿងសក្ការៈបូជានៅចំពោះមុខព្រះឆាយាលក្ខណ៍ និងបានធ្វើការគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដោយបានសង្រួមកាយ វាចា ចិត្ត ដើម្បីឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធព្រះអង្គ សូមទ្រង់បានយាងទៅកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។











