
ក្រសួងកិច្ចការនារី រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពី«កម្មវិធីអភិវឌ្ឍសមត្ថភាពធន់របស់ស្ត្រី ក្នុងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍បៃតង» នៅខេត្តសៀមរាប
ដើម្បីលើកកម្ពស់ស្ថានភាព និងតួនាទីភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង ក្រសួងកិច្ចការនារី បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំង ស្ដីពីកម្មវិធីអភិវឌ្ឍសមត្ថភាពធន់របស់ស្ត្រី ក្នុងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍បៃតង នៅក្នុងខេត្តសៀមរាប ដែលសិក្ខាសាលានៅមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២៦នេះ។











