
កិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ)
ក្នុងកិច្ចជំនួបសម្ភាសន៍ក្នុងការរៀបចំនីតិវិធីប្រតិបត្តិ ស្តីពីការមាតុភូមិនិវត្តន៍ជនរងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវគោក (ច្រកទ្វារអន្តរជាតិ) នេះគឺមានគោលបំណងដើម្បីពង្រឹងប្រសិទ្ធភាពនៃការការពារ និងជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សឆ្លងដែន និងរៀបចំយន្តការសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងផ្នែកពាក់ព័ន្ធ ឱ្យកាន់តែមានភាពរលូន ច្បាស់លាស់ និងទាន់ពេលវេលា។











