
លទ្ធផលនៃការបង្កើនផលស្រូវរដូវវស្សានៅខេត្តបាត់ដំបង មានការថយចុះដោយសារឥទ្ធិពល El Nino បង្កភាពរាំងស្ងួត
ខេត្តបាត់ដំបង៖ ទោះបីជាខេត្តបាត់ដំបងមានផ្ទៃដីកសិកម្មធំទូលាយ និងអំណោយផលដល់ដំណាំគ្រប់ប្រភេទក៏ដោយ ការបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករ កំពុងប្រឈមបញ្ហាដោយសារវិបត្តិរាំងស្ងួតដែលប៉ះពាល់ដល់ស្រុកចំនួន ៥។ នេះបើយោងតាមមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដែលបានលើកឡើងក្នុងកម្មវិធីសន្ទាមតិ របស់វិទ្យុជាតិចំការចេក កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦។











