
តំណាងជនភាសសឹក ជាក្រុមផលិតនៅខេត្តព្រះវិហារ មករៀនជំនាញដាំបន្លែក្នុងផ្ទះសំណាញ់ពីសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង ៖ សហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ជូនដល់ប្រជាកសិករជាជនភាសសឹកចំនួន២៦នាក់ ដែលជាក្រុមផលិត មកពីភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីឱ្យពួកគាត់មានជំនាញដាំដុះច្បាស់លាស់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងទីផ្សារក្នុងស្រុក ។
មន្ទីរកសិកម្មខេត្តបាត់ដំបង











