
ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងមហាផ្ទៃ ២០២៦-២០៣០ ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី តាមរយៈប្រព័ន្ធអនឡាញ
លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ "សេចក្តីព្រាងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងមហាផ្ទៃ ២០២៦-២០៣០" តាមរយៈប្រព័ន្ធ Zoom ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលខេត្ត មន្ទីរជំនាញ និងអភិបាលរងក្រុង-ស្រុកផងដែរ។











