
អាជ្ញាធរស្រុកទឹកឈូចុះផ្អាកសេវាកម្មលក់ដូរមួយកន្លែងនៅឆ្នេរកោះស្មៅព្រោះតែបំពានសេចក្តីណែនាំ
ក្រោយទទួលបទបញ្ជាពីអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរស្រុកទឹកឈូបានចុះផ្អាកដំណើរការលក់ដូរម្ហូបអាហារមួយកន្លែងនៅតំបន់ទេសចរណ៍កោះស្មៅស្ថិតក្នុងឃុំជុំក្រៀលព្រោះតែម្ចាស់អាជីវកម្មប្រើកាយវិកា និងពាក្យសម្តីមិនសមរម្យជាមួយភ្ញៀវដើរកម្សាន្ត ព្រមទាំងដេញមិនឱ្យចតរថយន្តលើទីសាធារណៈទល់មុខតូបរបស់ខ្លួនប្រាសចាកពីសេចក្តីណែនាំ។











