
ពលរដ្ឋ និងទេសចរសប្បាយរីករាយមកជួបជុំធ្វើបុណ្យ និងដើរកម្សាន្តនៅខេត្តកំពតក្នុងឱកាសបុណ្យភ្ជុំ
កំពត៖ នៅក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងស្រុកកុះណើត និងដើរកម្សាន្តនៅខេត្តកំពត បានសំដែងនូវសេចក្តីសប្បាយរីករាយប្រកបដោយមោទកភាពបំផុត ចំពោះការអភិវឌ្ឍ រីកចម្រើននៅក្នុងមូលដ្ឋានរបស់ខេត្ត ពិសេសសមិទ្ធផលទេសចរណ៍ជាច្រើន ដែលបាន និងកំពុងអន្ទងចិត្ត និងបេះដូងពួកគេ ឲ្យចង់មកលេងកំពត ម្ដងហើយម្ដងទៀត។











