
ក្រុមការងារជំនាញខេត្ត ចុះពិនិត្យ និងបំភ្លឺករណីផ្សាយព័ត៌មានមិនប្រក្រតីនៃគម្រោងផ្លូវ បេតុងមូលនិធិ ឃុំឆ្នាំ២០២៦ នៅស្រុកកណ្តាលស្ទឹង
ការត្រួតពិនិត្យ និងការកែលម្អគម្រោង គឺជាកិច្ចការចាំបាច់ ដើម្បីធានាថាថវិកាមូលនិធិឃុំត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងទទួលបានសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ក្រុមការងារជំនាញខេត្ត សូមស្នើដល់គេហទំព័រ «រស្មីសំពៅមាស» និងសារព័ត៌មាន «វុទ្ធី ព័ត៌មាន» ដែលបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើ មេត្តាចុះផ្សាយព័ត៌មានបំភ្លឺ និងធ្វើបច្ចុប្បន្នភាពឡើងវិញ ដោយបន្ថែមលទ្ធផលនៃការចុះពិនិត្យជាក់ស្តែង និងវិធានការកែលម្អរបស់ក្រុមការងារជំនាញខេត្ត ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានពេញលេញ ត្រឹមត្រូវ និងមានតុល្យភាព។











