
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល សម្ពោធសមិទ្ធផលថ្មី ដើម្បីបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញគុណភាពអប់រំ ឆ្ពោះទៅអភិវឌ្ឍធនធានមនុស្ស ក្នុងខេត្តប្រកបដោយគុណភាពខ្ពស់
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការអភិវឌ្ឍវិស័យអប់រំ គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់ខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តកណ្ដាលមានអគារសិក្សាសរុប ១៨១៨ខ្នង ស្មើនឹង ៨៨០១បន្ទប់ ក្នុងនោះអគារចំនួន ៦៥៦ខ្នង ស្មើនឹង ៣៩៣៩បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត







