
រដ្ឋបាលស្រុកពញាឮ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក ឃុំ ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុក ដោយទទួលបានការគាំទ្រលើគម្រោងអភិវឌ្ឍន៍ជាច្រើន
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា រដ្ឋបាលស្រុក និងឃុំទាំងអស់ នៃស្រុកពញាឮ ត្រូវខិតខំអនុវត្តគម្រោងរបស់ខ្លួនតាមលទ្ធភាព និងធនធានរបស់ស្ថាប័ន មន្ទីរពាក់ព័ន្ធ សង្គមស៊ីវិល និងសប្បុរសជន ដើម្បីគាំទ្រគំរោងនៅតាមឃុំទាំងនោះបានប្រកបដោយជោគជ័យ។











