
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិតចំនួន ១៨នាក់ (ស្រី ០៤នាក់) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៧
ឯកឧត្តម អភិបាលរង បានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ ត្រូវភ្ញាក់រលឹកខិតខំកែប្រែគំនិតមាយាទឱ្យក្លាយទៅជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគម្រូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀតទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកម្មវិធីសមាហរណកម្ម ។











