
យុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ មុនឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
ឯកឧត្តម ហាក់ សុខមករា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងកោតសរសើរចំពោះមន្ត្រីរាជការ កងកម្លាំង មន្ត្រីប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តចូលរួមក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ។










