ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ (តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារ) បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងដាក់ចេញទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋាន។


ការអភិវឌ្ឍ
ព័ត៌មាន ទទក ប៉ៃលិន (Video)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ប្រទេសរុស្ស៊ី
ព័ត៌មាន ទទក ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា របស់ប្រទេសរុស្ស៊ី ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពី ស្ថានភាពទូទៅ និងសក្តានុពលជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ លើការនាំចេញកសិផលទៅកាន់ទីផ្សារប្រទេសរុស្ស៊ី ព្រមទាំងការអភិវឌ្ឍវិស័យទេសចរណ៍បែបធម្មជាតិនៅក្នុងខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦
យោងតាមព្រឹត្តិបត្រព័ត៌មាន ស្ដីពី ស្ថានភាពធាតុអាកាសបានបង្ហាញថា ព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) T2624 និងព្យុះទី១៨ ឈ្មោះ សូដេល (Saudel) T2618 នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើតំបន់ឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។


ព័ត៌មាន
អ្នកជំនាញណែនាំឲ្យយើងពង្រឹងសមត្ថភាពខ្លួន ដើម្បីសម្របខ្លួនក្នុងយុគសម័យ AI
អ្នកជំនាញណែនាំឲ្យយើងពង្រឹងសមត្ថភាពខ្លួន ដើម្បីសម្របខ្លួនក្នុងយុគសម័យ AI


ព័ត៌មាន
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៨គ្រួសារ នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរបានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង
ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់៨គ្រួសារ នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរបានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង


ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងការថែទាំជួសជុលស្នប់ ជូនដល់ប្រជាពលរដ្ឋ ៣ភូមិ ក្នុងស្រុកសៀមបូក
(ខេត្តស្ទឹងត្រែង)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដឹកនាំដោយលោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេស បានសហការជាមួយអង្គការពន្លឺក្តីសង្ឃឹម រៀបចំវគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចដល់ក្រុមស្នូល នៃក្រុមប្រើប្រាស់ទឹកស្អាត និងអនាម័យ (WSUG) ព្រមទាំងបានបង្ហាញអំពីរបៀបរបបនិងវិធីសាស្ត្រប្រតិបត្តិការ នៃការប្រើប្រាស់ ព្រមទាំងការថែទាំ និងការជួសជុលស្នប់ជូនដល់ប្រជាពលរដ្ឋ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីអាជ្ញាធរភូមិ ប្រជាពលរដ្ឋមកពីចំនួន ៣ភូមិ គឺ ភូមិអូរឡង់ ភូមិសៀមបូក និងភូមិទន្សោង ស្ថិតនៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋ ៩៨គ្រួសារ អាស្រ័យផលលើដីចំណីអូរ និងព្រែក ក្នុងឃុំឫស្សីស្រុក លើកជាមតិយោបល់ជូនអាជ្ញាធរខេត្តកំពង់ចាម
(កំពង់ចាម)៖ ក្នុង វេទិកាសាធារណៈ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋចំនួន ៩៨គ្រួសារ ដែលកំពុងអាស្រ័យផល និងរស់នៅលើដីចំណីអូរ ព្រែក និង ទន្លេខ្ពប សរុប ១០៣ក្បាលដី ស្ថិតក្នុង ឃុំ ឫស្សីស្រុក ស្រុកស្រីសន្ធរបានលើកឡើងនូវមតិយោបល់ និងសំណូមពរជូនដល់អាជ្ញាធរខេត្តកំពង់ចាម ដែល ដឹកនាំដោយឯកឧត្តម សា ស៊ីថារ អភិបាលរងខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត នាយកទីចាត់ការផែនការវិនិយោគខេត្ត អភិបាលអភិបាលរងក្រុង- ស្រុក។


សកម្មភាពអាជ្ញាធរ
លោក យី វណ្ណៈ អភិបាលស្រុក កោះសូទិន អញ្ជើញចែកអំណោយ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីឃុំ មហាលាភ និងឃុំល្វេ ចំនួន ១១០គ្រួសារ នៅវត្តដំណាក់ព្រីង
អភិបាលស្រុក កោះសូទិន អញ្ជើញចែកអំណោយ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីឃុំ មហាលាភ និងឃុំល្វេ ចំនួន ១១០គ្រួសារ នៅវត្តដំណាក់ព្រីង


សកម្មភាពអាជ្ញាធរ
បង្រ្កាបបទល្មើស ៤ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ជំនាញខណ្ឌជលផល បានបំផ្លាញឧបករណ៍ល្មើសជាច្រើន និងលែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ផ្នែកសឹករងព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ៤ករណី នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ស្រី សុភ័ក្រ ដឹកនាំកិច្ចប្រជុំពិនិត្យករណីបណ្តឹងសុំបើកផ្លូវ ទៅកាន់ទីតាំងអះអាងថាជា «ផ្នូរដូនតា» ក្នុងស្រុកកងមាស
កំពង់ចាម៖ លោក ស្រី សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្រាវជ្រាវលើករណីបណ្តឹងសុំបើកផ្លូវទៅកាន់ទីតាំង «ផ្នូរដូនតា» នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ។


សន្ទនាមតិ
ការញែក និងទុកដាក់សម្រាម ដើម្បីចូលរួមសម្អាតបរិស្ថាន
ការញែក និងទុកដាក់សម្រាម ដើម្បីចូលរួមសម្អាតបរិស្ថាន


បរិស្ថាន
សកម្មភាពក្រុមអនាម័យចល័តក្រុងបាត់ដំបងដើម្បីសោភ័ណភាពនិងស្នាមញញឹម
ក្រុងបាត់ដំបង៖ ក្រុមអនាម័យចល័តក្រុងបាត់ដំបង បានបន្តអនុវត្តសកម្មភាពថែទាំ និងសម្អាតបរិស្ថាន ដើម្បីរក្សាអនាម័យ និងភាពស្រស់ស្អាតក្នុងទីក្រុង។ ការងារដែលបានបន្តនិង អនុវត្តជាប្រចាំក្នុង ខែកញ្ញា ឆ្នាំ ២០២៦ រួមមាន៖

