ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់
នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៅសាលប្រជុំមន្ទីរផែនការខេត្តកំពង់ចាមដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានអង្គភាពជុំវិញខេត្ត នាយកទីចាត់ការផែនការវិនិយោគខេត្ត អភិបាលអភិបាលរងក្រុង- ស្រុក។


សកម្មភាពអាជ្ញាធរ
លោក យី វណ្ណៈ អភិបាលស្រុក កោះសូទិន អញ្ជើញចែកអំណោយ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីឃុំ មហាលាភ និងឃុំល្វេ ចំនួន ១១០គ្រួសារ នៅវត្តដំណាក់ព្រីង
អភិបាលស្រុក កោះសូទិន អញ្ជើញចែកអំណោយ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត មកពីឃុំ មហាលាភ និងឃុំល្វេ ចំនួន ១១០គ្រួសារ នៅវត្តដំណាក់ព្រីង


សកម្មភាពអាជ្ញាធរ
បង្រ្កាបបទល្មើស ៤ករណី នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ជំនាញខណ្ឌជលផល បានបំផ្លាញឧបករណ៍ល្មើសជាច្រើន និងលែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយ អាជ្ញាធរស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ផ្នែកសឹករងព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចំនួន ៤ករណី នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ស្រី សុភ័ក្រ ដឹកនាំកិច្ចប្រជុំពិនិត្យករណីបណ្តឹងសុំបើកផ្លូវ ទៅកាន់ទីតាំងអះអាងថាជា «ផ្នូរដូនតា» ក្នុងស្រុកកងមាស
កំពង់ចាម៖ លោក ស្រី សុភ័ក្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្រាវជ្រាវលើករណីបណ្តឹងសុំបើកផ្លូវទៅកាន់ទីតាំង «ផ្នូរដូនតា» នៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ។


សន្ទនាមតិ
ការញែក និងទុកដាក់សម្រាម ដើម្បីចូលរួមសម្អាតបរិស្ថាន
ការញែក និងទុកដាក់សម្រាម ដើម្បីចូលរួមសម្អាតបរិស្ថាន


បរិស្ថាន
សកម្មភាពក្រុមអនាម័យចល័តក្រុងបាត់ដំបងដើម្បីសោភ័ណភាពនិងស្នាមញញឹម
ក្រុងបាត់ដំបង៖ ក្រុមអនាម័យចល័តក្រុងបាត់ដំបង បានបន្តអនុវត្តសកម្មភាពថែទាំ និងសម្អាតបរិស្ថាន ដើម្បីរក្សាអនាម័យ និងភាពស្រស់ស្អាតក្នុងទីក្រុង។ ការងារដែលបានបន្តនិង អនុវត្តជាប្រចាំក្នុង ខែកញ្ញា ឆ្នាំ ២០២៦ រួមមាន៖


សកម្មភាពថ្នាក់ដឹកនាំ
កងរាជអាវុធហត្ថខេត្តប៉ៃលិន នាំយកថវិកាមូលនិធិជាង ២លានរៀល ចូលរួមរំលែកទុក្ខគ្រួសារយោធិនក្រោមឱវាទ
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក នួន ធុល មេបញ្ជាការរង តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារនាំយកថវិកាមូលនិធិមហាកងរាជអាវុធហត្ថ ចំនួន ២,២៥០,០០០ រៀល (ពីរលានម្ភៃប្រាំម៉ឺនរៀល) ទៅប្រគល់ជូនដើម្បីចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារលោកពលបាលត្រី ម៉េង សំអូន សមាជិកកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ប្រកាសជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌកងរាជអាវុធហត្ថ
ខេត្តប៉ៃលិន ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងដល់សិស្ស និស្សិត និងស្រទាប់យុវជនទាំងអស់ឱ្យបានជ្រាបថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងដំណើរការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យអង្គភាពកងរាជអាវុធហត្ថ។ ចំពោះយុវជនដែលមានបំណង និងស្ម័គ្រចិត្តចូលបម្រើការងារក្នុងជួរកងរាជអាវុធហត្ថ ប្រកបដោយមនសិការ ស្នេហាជាតិ និងមានឧត្ដមគតិខ្ពស់ក្នុងការបម្រើជាតិមាតុភូមិ អាចអញ្ជើញមកទំនាក់ទំនងដកពាក្យ និងដាក់ពាក្យស្នើសុំចូលបម្រើការងារដោយឥតគិតប្រាក់។


សកម្មភាពថ្នាក់ដឹកនាំ
លោក វណ្ណា ម៉ាប់ នាំយកលិខិតចូលរួមមរណទុក្ខ និងថវិកាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០២ គ្រួសារ ដោយផ្ទាល់
មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក វណ្ណា ម៉ាប់ អភិបាលនៃគណៈអភិបាលស្រុកពេជ្រាដា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាសាខាស្រុកពេជ្រាដា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញនាំយកលិខិតចូលរួមមរណទុក្ខ និងថវិកាឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០២ គ្រួសារ ដោយផ្ទាល់។
គ្រួសារសពអតីតយុទ្ធជន ដែលទទួលបានការយកចិត្តទុកដាក់នាពេលនេះ រួមមាន៖ គ្រួសារទី១ រស់នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងគ្រួសារទី២ រស់នៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
នៅក្នុងឱកាសនោះ ក្រុមការងារ បានប្រគល់ថវិកាប្រាក់ឧបត្ថម្ភបុណ្យសពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ក្នុងមួយគ្រួសារ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកជីវភាពគ្រួសារសពក្នុងគ្រាលំបាកនេះផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនក្មេងកំព្រាគ្មានទីពឹង ៣នាក់បងប្អូន នៅស្រុកអូររាំង
មណ្ឌលគិរី ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសមាជិកាថ្នាក់ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជូនដល់គ្រួសារក្មេងកំព្រាគ្មានទីពឹងចំនួន ៣នាក់បងប្អូន ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្មេងកំព្រាទាំង ៣នាក់បងប្អូន រស់នៅក្នុងស្ថានភាពគួរឱ្យសង្វេគជាពន់ពេក ៖ កូនទី១ (អាយុ ១៥ឆ្នាំ)៖ មានជំងឺប្រចាំកាយ និងពិការខ្សោយបញ្ញា មិនអាចជួយធ្វើការងារអ្វីបានឡើយ។ កូនទី២ (អាយុ ១៤ឆ្នាំ)៖ កំពុងសិក្សាថ្នាក់ទី៨ នៅសាលារៀន តែជារៀងរាល់ថ្ងៃត្រូវបីប្អូនតូចទៅរៀនជាមួយ ព្រោះនៅផ្ទះគ្មានអ្នកនៅមើលថែ។ កូនទី៣ (អាយុ ៣ឆ្នាំ)៖ នៅតូចខ្លាំង រស់ក្រោមការបីបាច់ថែរក្សារបស់បងប្រុស/ស្រី។
ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ ក្រុមការងារសមាគមនារីបានឧបត្ថម្ភនូវថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលប្រធានបទ បច្ចេកទេសនៃការ តាក់តែងកំណត់ហេតុរបស់មន្រ្ដីនគរបាលយុត្តិធម៌ ជូនដល់សិក្ខាកាមកពីស្ថាប័នពាក់ព័ន្ធ
មណ្ឌលគិរី ៖ កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានអញ្ជើញបើកវគ្គបណ្ដុះ បណ្ដាល និងធ្វើបទបង្ហាញប្រធានបទ បច្ចេកទេសនៃការតាក់តែងកំណត់ហេតុរបស់មន្រ្ដីនគបាល យុត្តិធម៌ ជូនដល់សិក្ខាកាម ដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សរុបចំនួន៧៥នាក់។
គោលបំណង៖
១. ពង្រឹងការយល់ដឹងបន្ថែមដល់មន្រ្ដីអនុវត្តច្បាប់លើការតាក់តែងកំណត់ហេតុប្រកបដោយគុណភាព និងត្រឹមត្រូវតាមច្បាប់។
២. ឈ្វេងយល់អំពីការអនុវត្តជាក់ស្ដែងធៀបនឹងទ្រឹស្ដីគតិយុត្ត។
៣. បង្ហាញឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយនៃអនុវត្តកន្លងមក។
៤. ធ្វើបច្ចុប្បន្នភាពនៃអត្ថបទច្បាប់ថ្មីៗជូនដល់មន្រ្ដីអនុវត្តច្បាប់។
៥. ពង្រឹងគុណភាព និងភាពច្បាស់លាស់នៃព័ត៌មានដែលមាននៅក្នុងកំណត់ហេតុ។
៦. ដើម្បីស្វែងរកភាពចន្លោះប្រហោងនៃការអនុវត្តនីតិវិធីកន្លងមក។
៧. របៀបចុះនិទ្ទេសលើកំណត់ហេតុឱ្យបានត្រឹមត្រូវ។
នៅចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានប្រគល់លិខិតបញ្ជាក់ការចូលរួមដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើគ្រប់ៗគ្នា៕


ពាណិជ្ជកម្ម
ក្រុមការងារនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ នៅតាមបណ្តាក្រុង ស្រុកនៃខេត្តបាត់ដំបង
បាត់ដំបងៈ ក្រុមការងារនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ បានចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ នៅតាមបណ្តាក្រុង ស្រុកនៃខេត្តបាត់ដំបង។


អប់រំ និងកីឡា
ខេត្តកំពង់ចាម មានបេក្ខជនប្រឡងជាប់ជាង ៨៥% និងទទួលបាននិទ្ទេស A រហូតដល់ ១០០ នាក់
(កំពង់ចាម)៖ ថ្លែងនៅក្នុងពិធីប្រកាសបិទផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាមប្រកាសរបាយការណ៍ផ្លូវការស្តីពីលទ្ធផលនៃការប្រឡង ដោយក្នុងនោះ បេក្ខជនប្រឡងជាប់សរុបមានចំនួន ៧,៤២៧ នាក់ ស្មើនឹង ៨៥.៤២% នៃចំនួនបេក្ខជនមកប្រឡងសរុប ៨,៥១៧ នាក់។

