ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៣ ទសវត្សរ៍របស់អង្គការ ដើម្បីភាពញញឹមនៃកុមារកម្ពុជា បានផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជា រាប់ម៉ឺននាក់ឱ្យ ចាកចេញពីទុក្ខវេទនា
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៣ ទសវត្សរ៍របស់អង្គការ ដើម្បីភាពញញឹមនៃកុមារកម្ពុជា បានផ្លាស់ប្តូរវាសនារបស់កុមារ និងយុវជនកម្ពុជា រាប់ម៉ឺននាក់ឱ្យ ចាកចេញពីទុក្ខវេទនា


ព័ត៌មាន
ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់៖ រាល់សកម្មភាពការទូត និងកិច្ចការបរទេសរបស់សម្តេចមធិបតីក្នុងរយៈពេល ៦ខែកន្លងមកនេះមានគោលដៅតែមួយគត់ គឺបម្រើឧត្តមប្រយោជន៍ជាតិ
ឯកឧត្តម ហ្សង់ហ្វ្រង់ស័រ តាន់៖ រាល់សកម្មភាពការទូត និងកិច្ចការបរទេសរបស់សម្តេចមធិបតីក្នុងរយៈពេល ៦ខែកន្លងមកនេះមានគោលដៅតែមួយគត់ គឺបម្រើឧត្តមប្រយោជន៍ជាតិ


ព័ត៌មាន
កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្តេជ្ញារួមគ្នាជួយសង្គ្រោះជនភៀសសឹក
កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្តេជ្ញារួមគ្នាជួយសង្គ្រោះជនភៀសសឹក


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៦
ព្រឹកថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ នៅសាលប្រជុំធំ របស់មន្ទីរ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក តាមការិយាល័យនីមួយៗ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមការិយាល័យនីមួយៗ ក្រោមឱវាទជាច្រើនរូប។


អប់រំ និងកីឡា
វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន រៀបចំពិធីពិព័រណ៍ស្នាដៃសិស្ស STEM និងមគ្គុទេសក៏អាជីព
ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានចូលរួមជាអធិបតី ពិធីពិព័រណ៍ស្នាដៃសិស្ស STEM និងមគ្គុទេសក៏អាជីព ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញការចាប់អារម្មណ៍របស់សិស្សានុសិស្សលើមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ព្រមទាំងផ្តល់ការតម្រង់ទិសដៅការងារយ៉ាងច្បាស់លាស់សម្រាប់អនាគត។


សកម្មភាពថ្នាក់ដឹកនាំ
កាកបាទក្រហមកម្ពុជា និង គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម ប្តេជ្ញារួមគ្នាជួយសង្គ្រោះជនភៀសសឹក
ព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី (Mr. Jürg Montani) ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) ប្រចាំភូមិភាគ និងលោកស្រី ដូហ្សា ណាហ្សេមី សាល់មែន (Ms. Dorsa Nazemi Salman) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។


សុខាភិបាល
ការសិក្សាបង្ហាញថា ញ៉ាំអាហារកែច្នៃច្រើនអាចធ្វើឲ្យសមត្ថភាពខួរក្បាលធ្លាក់ចុះ
អ្នកដឹងទេថា ការញ៉ាំអាហារកែច្នៃច្រើនជាង២០%នៃបរិមាណកាល់ឡូរីប្រចាំថ្ងៃ អាចធ្វើឲ្យសមត្ថភាពខួរក្បាលរបស់យើងធ្លាក់ចុះ? ពិតណាស់ អាហារកែច្នៃដូចជាស៊ុបបង្កក់ សាច់ក្រក ប៊ឺហ្គឺ ដំឡូងបំពង នំឃេក និងស្ករគ្រាប់ជាដើម។ ថ្វីត្បិតតែមានភាពងាយស្រួល និងរសជាតិឆ្ងាញ់ក៏ពិតមែន ប៉ុន្តែអាហារទាំងនេះមិនល្អចំពោះសុខភាពឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
ផលិតផល១៣មុខ ត្រូវបានទទួលស្គាល់ ជាផលិតផល«ភូមិមួយ ផលិតផលមួយ» នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ
រដ្ឋបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានកិច្ចប្រជុំ ស្តីពីការវាយតម្លៃផលិតផល និងការស្នើសុំទទួលស្គាល់ ជាសមាជិកនៃចលនា ភូមិមួយ ផលិតផលមួយ តាមប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមូយ ផលិតផលមួយ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ុន យី នាយករងរដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មាការវាយតម្លៃថ្នាក់ជាតិ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ មន្ត្រីបច្ចេកទេស និងម្ចាស់ផលិតកម្ម/សហគ្រាសក្នុងស្រុក ដែលបានដាក់ពាក្យស្នើសុំ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារស្នាក់នៅរបស់សិស្ស និស្សិត ដើម្បីផ្តល់ភាពកក់ក្តៅដល់មនុស្សគ្រប់រូប
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋសក័ ពុទ្ធសរាជ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ចើញស្វាគមន៍ គណៈប្រតិភូស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចពិនិត្យវឌ្ឍនភាពការសាងសង់អគារស្នាក់នៅរបស់សិស្ស និស្សិត ក្រោមជំនួយឥតសំណងគូសាណូណិ ព្រមទាំងមានការចូលរួមពីលោក នាយករងរដ្ឋបាលខេត្ត លោក នាយកមជ្ឈមណ្ឌល លោក លោកស្រី គ្រូបច្ចេកទេស និងខាងតំណាងក្រុមហ៊ុនសាងសង់ នៅមមជ្ឈមណ្ឌលបណ្តុះបណ្តាលវីជ្ជាជីវៈខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សាយ ម៉េងគីម ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មណ្ឌលគិរី
មណ្ឌលគិរី ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មាធិកាសាខា សមាជិក សមាជិកា គណៈកម្មាធិកាសាខា និងមន្រ្តីប្រតិបត្តិសាខាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ។


សេចក្តីជូនដំណឹង
ករណីគ្រុនឈាមនៅមណ្ឌលគិរី ហក់ឡើងដល់ ២៦៩ករណី ភាគច្រើនលើកុមារនិងយុវវ័យ
ខេត្តមណ្ឌលគិរី ៖ ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងបង្ហាញពីសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ចំនួនអ្នកផ្ទុកមេរោគបានហក់ឡើងរហូតដល់ ២៦៩ ករណី នេះបើយោងតាមការបញ្ជាក់ពីលោក គីម ហេង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្ត។


សេចក្តីជូនដំណឹង
ឱកាសការងារចំនួន ១៦៥ កន្លែងជូនបងប្អូនពលករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងស្វែងរកការងារប្រកបរបរចិញ្ចឹមជីវិត
ខេត្តមណ្ឌលគិរី មានឱកាសការងារចំនួន ១៦៥ កន្លែងជូនបងប្អូនពលករ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងស្វែងរកការងារប្រកបរបរចិញ្ចឹមជីវិត


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះ សម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
មណ្ឌលគិរី ៖ មន្ត្រីពាក់ព័ន្ឋក្នុងវិស័យសង្គមកិច្ចជាច្រើនរូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

