ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផលចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ
(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។


សន្តិសុខសង្គម
លោក ដួង អ៊ីម ស្នើអោយមានការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមបណ្តាទីលានហាលសំងួតកសិផល
ប៉ៃលិន៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អនុគណៈកម្មាការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ លោក ដួង អ៊ីម ប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្ម និង នវានុវត្តខេត្តប៉ៃលិន បានស្នើអោយមានការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមបណ្តាទីលានហាលសំងួតកសិផលនានានៅទូទាំងខេត្តប៉ៃលិន។ ការស្នើឡើងនេះ ដោយសារនៅតាមទីលាន ហាលសំងួតកសិផលនីមួយៗ មានរថយន្តដឹកធំៗជាច្រើន ដែលងាយនឹងបង្ករគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ បើសិនជាមានការធ្វេសប្រហេសពីអ្នកបើកបរ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម វ៉ា ពិសី ដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្តឹងជំទាស់ទប់ស្កាត់ការចេញប្លង់ដីរបស់ពលរដ្ឋ ៣ឃុំ ក្នុងស្រុកចំការលើ
(កំពង់ចាម) ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយតំណាងក្រសួងកសិកម្ម បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីទំនាស់ដីធ្លី ដែលមានការប្តឹងជំទាស់ទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ នៅស្រុកចំការលើ។


សកម្មភាពថ្នាក់ដឹកនាំ
លោក សោ សុវណ្ណ៖ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្ករឡើងដោយកត្តាមនុស្ស
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តប៉ៃលិន បានមានប្រសាសន៍ថា កត្តាមនុស្ស មានភាគរយខ្ពស់ ក្នុងចំណោមកត្តាពីរផ្សេងទៀត ( កត្តាផ្លូវថ្នល់ និងកត្តាយានយន្ត ) ដែលបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍។ លោក សោ សុវណ្ណ បានមានប្រសាសន៍ដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អនុគណៈកម្មាការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦។


សន្តិសុខសង្គម
លោក គង់ ជឺ ស្នើអោយមានការសហការផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានកាន់តែទូលំទូលាយ
ប៉ៃលិន៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់អនុគណៈកម្មាការសុវត្ថភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន លោក គង់ ជឺ អនុប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានស្នើអោយមានការសហការផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានកាន់តែទូលំទូលាយ នៅតាមវិទ្យុ ទូរទស្សន៍ និងបណ្តាញសង្គម ដែលជាយន្តការរបស់រដ្ឋ ក្នុងការបញ្រ្ជាបការយល់ដឹង និងចូលលរួមអនុវត្តច្បាប់ចរាចរណ៍អោយបានម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។


ព័ត៌មាន
កូនត្រីចម្រុះ២០ម៉ឺនក្បាល និងកូនបង្កង៣ម៉ឺនក្បាលត្រូវបានធ្វើពិធីលែង ក្នុងអាងទឹកឈ្វាំង ស្ថិតក្នុងស្រុករលាប្អៀរ
កូនត្រីចម្រុះ២០ម៉ឺនក្បាល និងកូនបង្កង៣ម៉ឺនក្បាលត្រូវបានធ្វើពិធីលែង ក្នុងអាងទឹកឈ្វាំង ស្ថិតក្នុងស្រុករលាប្អៀរ


ព័ត៌មាន
ឯកឧត្តម ទេព អស្នារិទ្ធ៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ
ឯកឧត្តម ទេព អស្នារិទ្ធ៖ បណ្តាញសង្គម Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការ នៅកម្ពុជាឡើយ


សេចក្តីប្រកាសព័ត៌មាន
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី


សន្តិសុខសង្គម
ពន្ធនាគារខេត្តប៉ៃលិន បានបើកកិច្ចប្រជុំដើម្បីពង្រឹងលើការងារគ្រប់គ្រងពន្ធនាគារ និងផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ
នៅបន្ទប់ប្រជុំពន្ធនាគារខេត្ត នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងលើការងារគ្រប់គ្រងពន្ធនាគារ និងផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី៣ ខែកក្កដា កន្លងមក ដោយមានការចូលរួមពីលោក-លោកស្រីអនុប្រធានពន្ធនាគារ, ប្រធាន-អនុប្រធានការិយាល័យ ជាច្រើនរូប ក្នុងគោលបំណង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ វិន័យការងារ ព្រមទាំងការគិតគូរ ផ្នែកមនុស្សធម៌ ដល់ជនជាប់ឃុំ និងការកែប្រែជនជាប់ឃុំ ឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។


អប់រំ និងកីឡា
ឱកាសមាសមកដល់ហើយ! សាកលវិទ្យាល័យធំៗចំនួន៣ របស់វៀតណាម ផ្ដល់អាហារូបករណ៍ ១០០% ជូនសិស្ស-និស្សិតខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាកលវិទ្យាល័យធំៗចំនួន ៣ មកពីប្រទេសវៀតណាម សហការជាមួយសាកលវិទ្យាល័យចេនឡា បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ជូនដល់សិស្ស-និស្សិតនៅក្នុងខេត្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសឱ្យទៅសិក្សានៅប្រទេសវៀតណាម ឬការចុះមកបង្រៀនផ្ទាល់ដល់មូលដ្ឋានតាមការស្នើសុំ។


ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្លាយជាខែលការពារដ៏មានសំខាន់ ក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្លាយជាខែលការពារដ៏មានសំខាន់ ក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ


ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា


ការអភិវឌ្ឍ
ឯកឧត្តម សៅ សារ៉ាត់ ចុះជួយជួសជុល និងដាក់ប្រព័ន្ធលូបង្ហូរទឹក ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន
រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០ខែកក្កដា ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន រួមជាមួយនឹងកម្លាំងរដ្ឋបាលស្រុកសាលាក្រៅ យុវជនសសយកឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ អាជ្ញាធរភូមិ និងបងប្អូនប្រជាពលរដ្ឋ បានជួសជុល និងដាក់ប្រព័ន្ធលូបង្ហូរទឹក ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រួលដល់ការរស់នៅ និងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន។

