ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សិល្បៈនិងវប្បធម៌
មន្ទីរចំនួនពីរសហការគ្នា រៀបចំពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់វត្តពោធិមារាម (វត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹង
(ប៉ៃលិន)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងលោក អ៊ុង ប៊ុននាថ ប្រធានមន្ទីរស្តីទី នៃមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់ វត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹងក្នុងទីអារាម ដែលយុទ្ធនាការនេះ ត្រូវធ្វើឡើង ស្របតាមកិច្ចសហប្រតិបត្តិការរវាង ក្រសួងបរិស្ថាន និង ក្រសួងធម្មការ និងសាសនា ក្នុងគោលបំណងចូលរួមចំណែក ថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាព និងការគ្រប់គ្រងសំណល់រឹង នៅតាមទីវត្តអារាម ឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បន្តអភិវឌ្ឍគម្រោងសំខាន់ៗ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា យុទ្ធនាការ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» ដែលបានដាក់ឲ្យអនុវត្ត មានរយៈពេល ៣ ឆ្នាំកន្លងមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានចំនួនជាផ្លូវការទេ។


ពាណិជ្ជកម្ម
សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។


សកម្មភាពមន្ទីរព័ត៌មាន
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត»
កំពង់ចាម៖ លោកស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត
ភ្នំពេញ ៖ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្រ្តី ៣រូប បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលសន្និសីទ "ជាន់ទី៣ អគារ ក" ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនសិស្សានុសិស្ស សាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សនៃសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល (Brain Intellectual School) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារ ពេជ្រដា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Dr. Andrew Riese អគ្គនាយក GrapeSeed ប្រចាំប្រទេសកម្ពុជា លោក បុត្រ ផល្លី នាយកសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។


អប់រំ និងកីឡា
សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រៀបចំពិធីសូត្រមន្ត និងក្រុងពលី បើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានរៀបចំ «ពិធីសូត្រមន្ត និងក្រុងពលី» ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ក្នុងឱកាសបើកសម្ពោធ និងប្រកាសដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា ខេត្តមណ្ឌលគិរី។
ពិធីបែបសាសនានេះ បានប្រព្រឹត្តទៅដោយមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ២អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា-កាយឫទ្ធិនារី និងក្រុមកន្ទុំរុយជាច្រើនរូប ដែលស្ថិតនៅទីតាំងអគារថ្មី ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


សន្ទនាមតិ
ការត្រៀមខ្លួនរបស់សិស្សបន្តសិក្សាថ្នាក់ ឧត្តមសិក្សា
ការត្រៀមខ្លួនរបស់សិស្សបន្តសិក្សាថ្នាក់ ឧត្តមសិក្សា


ការអភិវឌ្ឍ
ផ្លូវបេតុងថ្មីនៅសង្កាត់អូរចារ សរសៃឈាមសេដ្ឋកិច្ច និងស្នាមញញឹមប្រជាពលរដ្ឋ
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៦នេះ ក្រុងបាត់ដំបងទទួលបានគម្រោងសាងសង់ផ្លូវជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ សង្កាត់អូរចារទទួលបានផ្លូវបេតុងចំនួន ៦ ខ្សែ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យតាមបណ្តោយព្រំដែន ព្រមទាំងចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានា ក្នុងស្រុកអូររាំង និងស្រុកពេជ្រាដា
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យតំបន់ព្រំដែន ស្ថិតនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង និងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រមទាំងចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានា នៅតាមបណ្តោយព្រំដែន។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឱ្យពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងត្រូវណែនាំដល់ម្ចាស់ផ្ទះសំណាក់ ក៏ដូចជាមជ្ឈមណ្ឌលកំសាន្តនានា ឱ្យចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យថាមានការបើកទីតាំងបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scams) និងការលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ដឹកនាំក្រុមការងារចុះត្រួតពិនិត្យតាមបណ្តោយព្រំដែន និងណែនាំអាជ្ញាធរពង្រឹងការទប់ស្កាត់បទល្មើស Online Scams និងល្បែងស៊ីសងអនឡាញ
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមបណ្តោយព្រំដែន ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង និងឃុំប៊ូស្រា ស្រុកពេជ្រាដា ព្រមទាំងបានចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលកំសាន្តនានាដែលស្ថិតនៅតាមតំបន់ព្រំដែន។


មាតិកា
ព្រឹត្តិការណ៍ «EQUINOX ANGKOR RUN» មានអ្នកចូលរួមប្រមាណ ១ម៉ឺននាក់
ព្រឹត្តិការណ៍ «EQUINOX ANGKOR RUN រត់ដើម្បីទេសចរណ៍» នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ គឺដើម្បីទស្សនា «សមរាត្រីអង្គរ» ព្រះអាទិត្យរះចំកណ្តាលប្រាសាទអង្គរវត្ត។
មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែរត់ដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីរត់ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ធម្មជាតិ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ទៅកាន់ពិភពលោក។


ការអភិវឌ្ឍ
អភិបាលខេត្តកំពង់ចាម ពិនិត្យរៀបចំប្រព័ន្ធប្រើប្រាស់ទឹក ស្ថានីយបូមទឹកហ៊ុនសែនទី១៥ ដើម្បីឱ្យប្រជាកសិករស្រោចស្រពដំណាំលើផ្ទៃដីប្រមាណ ២ម៉ឺនហិកតា
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងរៀបចំស្ថានីយបូមទឹកហ៊ុនសែនទី១៥ ស្ថិតនៅក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាកសិករមានទឹកប្រើប្រាស់ស្រោចស្រពដំណាំបានគ្រប់គ្រាន់។

